ព័ត៌មាន

បើ iPhone 7 រាងចឹងអ្នកស្រលាញ់ដែឬទេ?

ក្រុមហ៊ុន Apple បានប្រកាសពីការរចនាស្មាតហ្វូនជំនាន់ថ្មីប៉ុន្មានខែមកហើយ ជាពិសេស ល្បីថា​នឹងមានព័ណ៌ខ្មៅ។ ស្មាតហ្វូន iPhone 7 ដោយចង់ទទួលបានភាពប្លែក និងការរចនាម៉ូតថ្មី ក្រុមហ៊ុនបានរចនា រូបរាងថ្មី ព័ណ៌ថ្មី ជាពិសេសសមត្ថភាពលើប៉ូតុងហូមថ្មី។ គេរំពឹងទុកថាក្រុមហ៊ុននឹងផ្តល់នូវ លក្ខណៈពិសេសប្លែកអស្ចារ្យពីការផលិតស្មាតហ្វូនថ្មី។

ក្រៅពីការរចនារូបរាងខ្មៅ កាសរបស់វាក៏ត្រូវបានរចនាម៉ូតថ្មីមានព័ណ៌ខ្មៅ។ លើសពីនេះ កាសស្តាប់ប្រើភ្ជាប់ជាមួយស្មាតហ្វូនតាមរយៈប្លូធូ ឬភ្ជាប់ដោយដោតជាមួយនឹងរន្ធសាកថ្ម។ កាសស្តាប់នេះនឹងដាក់ក្នុងប្រអប់ជាមួយស្មាតហ្វូនតែម្តងនោះអ្នកនឹងអាចទទួលបានបទ ពិសោធន៍ជាមួយការប្រើប្រាស់កាសរចនាបែបទំនើប។ សម្រាប់ផ្នែកប៉ូតុងហូមវិញ គេនឹងផ្លាស់ប្តូរពីប៉ូតុងរឹងមកជាប៉ុតុងប៉ះបញ្ជាដែលធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួល ក្នុងការប៉ះបញ្ជា។

សរុបមក អ្វីដែលពិសេសជាមួយនឹងស្មាតហ្វូនទំនើបថ្មីនោះមានដូចជា ការរចនារូបរាងថ្មី កាស ប៉ូតុងហូម និងការប្រើព័ណ៌ខ្មៅ។ បើ Iphone 7 រូបរាង និងមានព័ណ៌ដូចច្នេះ តើអ្នកស្រលាញ់ ដែរឬទេ?

image

image

 

image

អត្ថបទ៖ Apple rumored

សម្រួល៖ លក្ខិណា