ព័ត៌មាន

ហេតុអ្វីអ្នកត្រូវជ្រើសរើសថេប្លេតរបស់ Samsung?

បទពិសោធន៍ថ្មីនៃការទស្សនា

ការកំណត់ពណ៌កូឡ័រ ឬការបង្ហាញក្នុងកម្រិតភាពច្បាស់ណាមួយ លោកអ្នកអាចធ្វើការកែប្រែដោយខ្លួនឯងទៅតាមការពេញចិត្ត និងងាយស្រួលបំផុត។ មិនថាលោកអ្នកទស្សនាវីដេអូ ឬរូបភាពនៅក្នុងកាលៈទេសៈណានោះទេ អ្វីគ្រប់យ៉ាងគឺទៅតាមការស្រឡាញ់ចូលចិត្តរបស់អ្នក។

image

ការកម្សាន្តដែលគ្មានព្រំដែន

ថេប្លេត Galaxy TabPro S អាចដំណើរការបានយ៉ាងរលូនជាមួយនឹងការលេងហ្គេមរបស់ Xbox One បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលថេប្លេតផ្សេងមិនអាចធ្វើបាន។ លោកអ្នកអាចកម្សាន្តអារម្មណ៍យ៉ាងសប្បាយរីករាយជាមួយនឹងថេប្លេតនេះគ្រប់ទីកន្លែង។

image

ការប្រើប្រាស់កម្មវិធីរបស់ Windows App

កម្មវិធីជាច្រើនរាប់រយ រាប់ពាន់អាចដំណើរបានយ៉ាងរលូនដោយការប្រើប្រាស់ម្រាមដៃរបស់អ្នកតែប៉ុណ្ណោះ។ លោកអ្នកអាចធ្វើការដំណើរការកម្មវិធីច្រើនបានក្នុងពេលតែមួយ ឬទស្សនាកម្មវិធីកម្សាន្តដែលលោកអ្នកពេញចិត្ត ការប្រើប្រាស់នូវកម្មវិធីរបស់ Windows ជាច្រើនដែលទាញចេញពី Windows Store ពិតជាផ្តល់នូវបទពិសោធន៍ថ្មីយ៉ាងសម្បូរបែបក្នុងការប្រើប្រាស់នូវថេប្លេតនេះ។

image

បង្កើនផលិតភាពការងារ ដំណើរការលឿនគ្មានគូប្រៀប

ថេប្លេត Galaxy TabPro S អាចដំណើរការកម្មវិធីរបស់ Windows ហើយវាថែមទាំងបំពាក់នូវអង្គប្រតិបត្តិការ CPU Intel Core M ជំនាន់ចុងក្រោយគេបំផុតដែលមានន័យថា CPU នេះមានសមត្ថភាពខ្លាំងដែលអាចដំណើរការកម្មវិធីធំៗ និងប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយបានដោយគ្មានបញ្ហា។

image