ព័ត៌មាន

ហេតុផលមួយចំនួនដែលថេប្លេតរបស់ Samsung ល្អជាងផលិតផលដទៃ

បច្ចេកវិទ្យាថ្មីពី Keyboard & Touchpad

ការបំពាក់នូវ Keys សម្រាប់ប្រើប្រាស់នូវលើថេប្លេតថ្មីនេះគឹពិតជាឡូយ និងអស្ចារ្យគ្មានគូប្រៀប។ លោកអ្នកអាចធ្វើការបំពេញការងារទៅតាមចិត្ត និងបានលឿនបំផុត។ ការប្រើប្រាស់ Keyboard & Touchpad គឺផ្តល់ភាពរហ័ស និងទាន់សម័យឈានមុខគេ។

image 

ការភ្ជាប់ទំនាក់ទំនងរហ័សទាន់ចិត្ត

អ្វីគ្រប់យ៉ាងគឺកាន់តែងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងពីទូរស័ព្ទស្មាតហ្វូន Galaxy របស់អ្នកជាមួយនឹងថេប្លេត Galaxy TabPro S ស៊េរីថ្មីនេះតាមរយៈការប្រើប្រាស់នូវប្រព័ន្ធ​ Bluetooth ។ អ្នកអាចប្រើប្រាស់នូវទូរស័ព្ទរបស់អ្នកដើម្បីធ្វើការកំណត់នូវប្រព័ន្ធសុវត្ថិភាពនៅលើថេប្លេតរបស់អ្នកបានផងដែរ។

 image

កាន់តែងាយស្រួលក្នុងការទុកដាក់

ថេប្លេត Galaxy TabPro S ជាឧបករណ៍ដែលលោកអ្នកគួរតែមាននៅក្នុងកាបូបធ្វើការរបស់អ្នក។ វាមានសមត្ថភាពខ្លាំងមិនចាញ់ការប្រើប្រាស់នូវកុំព្យូទ័រយួរដៃនោះទេ ហើយលោកអ្នកអាចធ្វើការបំពេញការងារនៅលើថេប្លេតនេះបានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះ វាមានរូបរាងតូចល្មម ទំងន់ស្រាល និងអាចយកតាមខ្លួនបាន ងាយស្រួលទុកដាក់បំផុត។

 image

ថាមពលថ្មកាន់តែខ្លាំង បញ្ជូលថ្មកាន់តែលឿន

របកគំហើញថ្មីនៃបច្ចេកវិទ្យារបស់ថេប្លេតនេះគឺធ្វើយ៉ាងណាឱ្យវាអាចប្រើប្រាស់បានរយៈពេលយូរ ហើយការបញ្ជូលថ្មវិញគឺចំណាយពេលវេលាតិចបំផុត។ ការបញ្ជូលថ្មរបស់ថេប្លេតនេះគឺត្រឹមតែ ២ ម៉ោង ៣០ នាទីហើយលោកអ្នកអាចប្រតិបត្តិការការងារ ឬការកម្សាន្តនាៗបានរយៈពេល 10.5 ម៉ោង។ ការប្រើប្រាស់នូវ USB Type-C Connector ធ្វើឱ្យការបញ្ជូលថាមពល ការបញ្ជូនទិន្នន័យគឺលឿនរហ័សជាទីបំផុត។

image