ក្រុមហ៊ុន TP-LINK បានត្រលប់មកសារជាថ្មីម្តងទៀតជាមួយការបង្ហាញមិទ្ធផលថ្មីផលជា ប្រភេទស្មាតហ្វូនស៊ីមពីរ។ ស្មាតហ្វូននេះមានរហ័សនាមថា Neffos Y5L ។
Neffos Y5L ត្រូវបានរចនាមកយ៉ាងយកចិត្តទុកដាក់ ជាពិសេសជាមួយនឹងរូបរាង នៃការរចនាប្លែកភ្នែក។ ស្មាតហ្វូននេះបំពាក់អេក្រង់ទំហំ 4.5 អ៊ីង ប្រើអេក្រង់ បង្ហាញប្រភេទ FWVGA IPS។ ស្មាតហ្វូន Neffos Y5L ប្រើ GPU ប្រភេទ Adreno 304 និងភ្ជាប់រ៉េមទំហំ 1GB និងមេម៉ូរ៉ីទំហំ 8GB ដែលមានភ្ជាប់ក្នុងម៉ា ស៊ីនស្រាប់។
លក្ខណៈពិសេសរបស់ស្មាតហ្វូននេះ វាមានរូបរាងតូចគួរឲ្យស្រលាញ់ និងមាន ព័ណ៌ស្រស់ស្អាតសម្រាប់ជ្រើសរើស។ គែមសងខាងនៃអេក្រង់ ត្រូវបានរចនា ឡើងមានរាងមូលអមដោយអេក្រង់រាងជ្រុងមានលក្ខណៈប្លែកភ្នែក។ អ្នកអាចថតរូបភាពដែលមានគុណភាពរូបភាពច្បាស់ ស្រស់ស្អាតដូចធម្មជាតិ ដោយកាមេរ៉ាមុខមានទំហំ 02 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 5 មេហ្គា ភិចសែល មានពន្លឺហ្ល្វាស់ LED។ ស្មាតហ្វូននេះប្រើថ្មមានថាមពល 2020mAh។
ក្រុមហ៊ុន TP-LINK Neffos Y5L នឹងចរាចរនៅអ៊ឺរ៉ុបខាងលិច-កើត អាស៊ីខាង លិច-កើត និងអាហ្វ្រិក។
អត្ថបទ៖ TP-LINK
សម្រួល៖លក្ខិណា