ព័ត៌មាន

បែកធ្លាយស្មាតហ្វូន Honor Note 8 នឹងបំពាក់អេក្រង់ទំហំ 6.6 អ៊ីង

ក្រុមហ៊ុន Huawei បានបោះជំហានទៅមុខមួយជំហានទៀត ជាមួយនឹងសន្ទុះលក់ស្មាតហ្វូនចេញ កាន់តែមានកំណើនបើទោះបីជាក្រុមហ៊ុនទើបតែសម្រុកខាងទីផ្សារស្មាតហ្វូនក៏ដោយ។ ថ្មីៗនេះមានលេចលក្ខណៈពិសេសមួយចំនួនរបស់ស្មាតហ្វូនជំនាន់ក្រោយដែលមានរហ័សនាមថា Honor Note 8។

មានព័ត៌មានលេចលឺថា Honor Note 8  នឹងបំពាក់អេក្រង់ទំហំ 6.6 អ៊ីង កាន់តែធំទូលាយជាងស្មាតហ្វូនច្បងម៉ូដែល Honor 8 ដែលបំពាក់អេក្រង់ទំហំត្រឹមតែ 5.2 អ៊ីង។  លើស្ពតផ្សាយបានបង្ហាញពីអេក្រង់ OLED និងមានភ្ជាប់ប្រព័ន្ធដំណើរការ octa-core ផ្តល់កម្រិតបង្ហាញ 2560 x 1440 ភិចសែល និងភ្ជាប់រ៉េម 4GB កាន់តែល្អប្រសើរជាងមុន។ មិនត្រឹមតែមានអេក្រង់កាន់តែធំដែលអាចផ្តល់ភាពងាយស្រួលក្នុងការប៉ះបញ្ជាកម្មវិធីប៉ុណ្នោះទេ ប៉ុន្តែស្មាតហ្វូននេះថែមទាំងផ្តល់នូវមេម៉ូរ៉ីជាប់ម៉ាស៊ីនទំហំ 64GB និងអាចថែមមេម៉ូរ៉ីក្រៅបាន ដល់ទៅទំហំ 128GB តាមរយៈកាត microSD។ ស្មាតហ្វូនេះនឹងភ្ជាប់មកជាមួយមុខងារ ស្កែនម្រាមដៃដើម្បីបន្ថែមសម្ព័ន្ធការពារសុវត្ថិភាពកាន់តែប្រសើរ។ អ្នកគាំទ្រកាន់តែពេញ ចិត្តជាមួយនឹងការបំពាក់កាមេរ៉ាកាន់តែមានសមត្ថភាពដោយកាមេរ៉ាមុខមានទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល។ គុណភាពកាមេរ៉ាទទួលស្គាល់ និងមានការរង្វាយ តម្លែគុណភាពល្អ។

Honor Note 8  នឹងបង្ហាញខ្លួនក្នុងវិស័យស្មាតហ្វូន ជាមួយនឹងគុណភាពល្អ សាកសមសម្រាប់មនុស្សគ្រប់វ័យ ។

 image

អត្ថបទ៖ Honor Note 8  

សម្រួល៖ លក្ខិណា