ព័ត៌មាន

ចង់ទិញកាមេរ៉ា 360 ដឺក្រេ តោះមកមើលកាមេរ៉ារបស់ក្រុមហ៊ុន Samsung

កាមេរ៉ា 360 ដឺក្រេដំបូងបង្អស់របស់ក្រុមហ៊ុន Samsung មានឈ្មោះថា Gear 360 បានបង្ហាញខ្លួនជាសារធារណៈ ដែលគ្រោងនឹងដាក់លក់នៅថ្ងៃទី 19 ខែសីហា ខាងមុខនេះ។ ដំបូង Gear 360 ដាក់លក់នៅបណ្តាប្រទេសកូរ៉េ សាំងហ្គាពួរ ញូវហ្សាលែន កាលពីខែមិថុនា។

Gear 360 ជាកាមេរ៉ាដែលប្រើប្រាស់លេន195 ធំ ចំនួនពីរ ផ្តល់កម្រិតចាប់យករូបភាពច្បាស់ និងបានគ្រប់ជ្រុង។ កាមេរ៉ានេះប្រើប្រ័ន្ធដំណើរការរបស់ទូរស័ព្ទបូកផ្សំដើម្បីអាចចាប់យករូបភាព និងវីដេអូរដែលមានកម្រិត 360 ដឺក្រេ ។ កាន់តែពិសេសកាមេរ៉ា​ Gear 360 អាចប្រើភ្ជាប់ជាមួយ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S7 ឬ  S7 Edge ដើម្បីផ្ទេរ និងទាញយករូបភាព និងត្រៀមខ្លួនភ្ជាប់រៀបចំឲ្យមានការភ្ជាប់ ជាមួយស្មាតហ្វូនប្រើ Android ផ្សេងទៀត។

កាមេរ៉ា Gear 360 ត្រូវបានគេចាត់ទុកថាជាកាមេរ៉ាដែលងាយស្រួលប្រើ និងល្អផ្តាច់គេលើទីផ្សារ។ សម្រាប់កាមេរ៉ាជំនាន់ក្រោយទៀត ក្រុមហ៊ុននឹងផលិតជាកាមេរ៉ាដែលអាចថតបានកម្រិត  4K (ថតវីដេអូរមានកម្រិតបង្ហាញ3840 x 1920 ) ហើយវាជារឿងងាយស្រួលបំផុតសម្រាប់ក្រុមហ៊ុន ក្នុងការផលិតកាមេរ៉ាប្រភេទនេះ ហើយថែមទាំងទទួលបានគុណភាពភ្លឺច្បាស់ត្រជាក់ភ្នែក។ ចំណែកឯ ក្រុមហ៊ុនផលិតកាមេរ៉ាមួយចំនួនដូចជា GoPro និង  Nikon បានចំណាយពេលពាក់ កណ្តាលឆ្នាំដើម្បីផលិតកាមេរ៉ាដែលមានរាងស្វ៊ែ ទោះបីជាប្រភេទកាមេរ៉ាទាំងនោះមានលើទីផ្សារ ហើយក៏ដោយ។

imageimageimage

 

អត្ថបទ៖ Gear 360

សម្រួល៖លក្ខិណា