ព័ត៌មាន

Galaxy Note 7 បង្ហាញខ្លួនយប់មិញនេះអស្ចារ្យអីម្ល៉េះទេជាមួយបច្ចេកវិទ្យាស្កែនប្រសីភ្នែក និង HDR ច្បាស់ពិតៗ

នៅពេលដែលលោកអ្នកធ្វើការប្រើប្រាស់នូវស្មាតហ្វូនរបស់អ្នកគឺដើម្បីធ្វើការ និងការកម្សាន្តហើយជាពិសេសអ្នកពិតជាត្រូវការស្មាតហ្វូនដែលមានអេក្រង់ធំគ្រប់គ្រាន់ដើម្បីបំពេញនូវសេចក្តីត្រូវការទាំងនេះ។ ក្រុមហ៊ុន Samsung បានបញ្ចេញនូវស្មាតហ្វូន Galaxy Note 7 ស៊េរីថ្មីចុងក្រោយដែលអាចធ្វើរឿងរ៉ាវអស្ចារ្យជាច្រើនដែលអ្នកប្រថ្នាចង់បាន ហើយវាបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនដែលអ្នកមិននឹកស្មានដល់ទៀតផង។

image

ដើម្បីសម្រេចបាននូវស្មាតហ្វូន Galaxy Note ក្រុមអ្នកបច្ចេកទេសបានសម្រិតសម្រាំងយ៉ាងល្អបំផុតទៅលើគ្រប់ជ្រុងទាំងអស់ដើម្បីធ្វើឱ្យស្មាតហ្វូននេះកាន់តែលេចធ្លោ។ អេក្រង់កោងបន្តិចនៅត្រង់ចំហៀងរបស់វាអាចធ្វើការបានច្រើន កាន់តែប្រសើរ និងលឿនជាងមុន។ ជាមួយនឹងការរចនាផ្ទៃខាងក្រោយយ៉ាងស្រស់ស្អាតទំហំ 5.7 អ៊ីង លោកអ្នកអាចធ្វើការកាន់បានពេញណែនដៃល្អជាមួយនឹងការប្រើប្រាស់នូវប៊ិច S Pen ។ សម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់ទៅលើការវិវត្តន៍របស់ Galaxy ពេលនេះ Galaxy Note 7 ក៏បានប្រើប្រាស់នូវមុខងារមិនជ្រាបទឹក (Water Resistant) ផងដែរ។

image

ជាមួយនឹងអេក្រង់កោងនៅខាងក្រោយនេះ វាផ្តល់នូវសារៈប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ផងដែរនៅពេលដែលអ្នកចាប់កាន់ស្មាតហ្វូនរបស់អ្នកដែលស្ថិតនៅកន្លែងរាបស្មើរនោះ ឬវាផ្តល់ភាពងាយស្រួលនៅពេលដែលអ្នកដាក់វានៅលើបាតដៃហើយប្រើប្រាស់ជាមួយនឹងប៊ិច S Pen ។ នៅផ្នែកខាងមុខវិញ វាផ្តល់នូវកន្លែងសម្រាប់ដាក់ប៊ិច S Pen បានយ៉ាងងាយស្រួល ហើយប៊ិចនេះអាចធ្វើមុខងារសំខាន់ៗជាច្រើន។

image

ដើម្បីការពារនូវប្រព័ន្ធទិន្នន័យសំខាន់ៗរបស់អ្នក ស្មាតហ្វូន Galaxy Note 7 បានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីមួយទៀតដែលហៅថា Iris Scanning សម្រាប់ធ្វើការស្កែនទៅលើប្រស្រីភ្នែកដើម្បីអាចចូលទៅប្រើប្រាស់ស្មាតហ្វូននេះបាន។ វាគឺជាការចាក់សោរដ៏មានសុវត្ថិភាពបំផុតដែលស្មាតហ្វូននាៗមិនអាចធ្វើបាននោះទេ។

image

ហេតុអ្វីបានជាអ្នកត្រូវការប្រើប្រាស់នូវប៊ិច S Pen?

ហេតុផលនៃការប្រើប្រាស់ប៊ិច S Pen នោះគឺដោយសារតែលោកអ្នកអាចធ្វើការបញ្ចេញនូវអ្វីដែលអ្នកគិតចង់ធ្វើបាន ហើយអ្នកអាចសម្រេចនូវគោលដៅរបស់អ្នកបាន។ អ្នកអាចប្រើប្រាស់នូវប៊ិចនេះអូសនៅលើកញ្ចក់សម្រាប់ប្រើប្រាស់នូវមុខងារ Air Command ក្នុងការបង្កើតនូវ GIFs ឬធ្វើការធ្វើការបកប្រែពាក្យនៅក្នុងរូបភាពបានផងដែរ។ អ្វីដែលកាន់តែពិសេសទៀត ប៊ិច S Pen នេះប្រើប្រាស់នូវមុខងារមិនជ្រាបទឹក (Water Resistant) ឬធូលី (Dust Resistant) ។

image