ព័ត៌មាន

iPhone ជំនាន់ក្រោយប្រើរ៉េមដល់ 3GB

image

ត្រកូល iPhone ប្រើរ៉េម 3 GB ដំបូងគេបង្អស់យោងតាមប្រភព DigiTimes  បានបង្ហាញពី ឧស្សាហកម្មឈីបនៅអាស៊ី និងលើកពីដំណើរការដែល អតិថិជនចូលចិត្តស្មាតហ្វូនដែលប្រើរ៉េមធំ។

ក្រុមហ៊ុនផលិតឈីបល្បីៗធំមានដូចជា Samsung, SK Hynix,  និង Micron បានប្រើរ៉េមតូចៗប៉ុណ្នោះ និងបានផ្គត់ផ្គត់ឈីបនោះទូរទាំងពិភពលោក។ ក្នុងការបង្កើនសមត្ថិភាពមេម៉ូរ៉ីសម្រាប់ស្មាតហ្វូនជំនាន់ក្រោយ  ក្នុងនោះរួមមានទាំងស្មាតហ្វូនត្រកូល ​iPhone ជំនាន់ក្រោយផងដែរ នោះឧស្សាហកម្មផលិតអង្គចងចាំនឹងបង្កើន ទំហំឲ្យកាន់តែធំជាងមុន។ ប្រភពមកពីរោងចក្របានបង្ហាញឲ្យដឹងថា សមត្ថភាពរ៉េមរបស់ iPhone នឹងកាន់តែធំជាងមុនបីដង ដោយយបង្កើនពី 2GB ទៅ ​3GB។ រួមជាមួយគ្នាផងដែរ សម្រាប់រ៉េមរបស់ស្មាតហ្វូន Android នឹងធំជាងមុនបន្តិចទៀតពី ដោយបង្កើនពី 4 GB ទៅ 6GB។

 image

ពីមុន នៅពេលដែលឧស្សាហកម្ម Android បានប្រកាសថា​ នឹងចាប់ផ្តើមផលិតរ៉េមទំហំ 4GB នោះ សម្រាប់ស្មាតហ្វូនមួយចំនួនផ្សេងទៀតដូចជា OnePlus 3 ប្រើរ៉េមទំហំ 6GB ។ ទន្ទឹមនឹងការប្រកាសនេះ គេសង្ឃឹមថា ត្រកូល iPhone 7 (ឬ 6SE) នឹងបន្ថែមសមត្ថភាពសាកថ្មបានកាន់តែលឿន និងរហ័សជាងមុន ជាពិសេសគេនឹងអាចភ្ជាប់រ៉េមទំហំ 3GB លើវាតែម្តង។

អត្ថបទ៖ DigiTimes

សម្រួល៖​លក្ខិណា