ព័ត៌មាន

បង្វែចំណាបអារម្មណ៍ជាមួយ OnePlus 3 មានអ្នកគាំទ្រកាន់តែច្រើន

ក្រុមហ៊ុន One Plus បានដាក់គម្រោងបង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួននៅហុងកុង នៅតាមបណ្តាប្រទេសនៅអ៊ឺរ៉ុបផ្សេងទៀត។ អ្វីដែលប្លែក អ្នកនិយមស្មាតហ្វូន បានងាកមកតាមដានជាមួយស្មាតហ្វូន OnePlus 3 និងបានពោលសើសើរមិនដាច់ ពីមាត់។

 

អ្នកគាំទ្រស្មាតហ្វូន OnePlus 3 បានតាមដានរាល់ព័ត៌មានដែលនិយាយពីស្មាតហ្វូនម៉ូដែលនេះ ហើយថែមទាំងបង្ហាញអារម្មចង់បាន  និងបានឃើញការដាក់បង្ហាញឲ្យបានឆាប់។ ក្រុមហ៊ុនឹងដាក់លក់ស្មាតហ្វូននេះនៅតាមបណ្តាប្រទេសដូចខាងក្រោម អូស្ត្រា ប៉ែកឡាំង បង់ក្លាដែស អ៊ីតាលី ញូវសាឡែន ប៉ូឡូញ អេស្បាញ ជាដើម។

លក្ខណៈពិសេសសង្ខេបពី OnePlus 3

 image

ស្មាតហ្វូននេះ បំពាក់អេក្រង់ទំហំ 5.5 អ៊ីង និងមានកម្រិតបង្ហាញ 1080p full HD AMOLED ជាមួយដង់ស៊ីតេរូបភាព 401ppi ប្រហាក់ប្រហែល iPhone 6S Plus។ កាមេរ៉ាសម្រាប់ថតរូប កាមេរ៉ាក្រោយមានទំហំ 16 មេហ្គាភិចសែល និងមានកាមេរ៉ាមុខទំហំ​ 08 មេហ្គាភិចសែល។ សម្រាប់អង្គប្រតិតបត្តិការ OnePlus 3 ប្រើ  OxygenOS 3.1.2 ធ្វើឲ្យដំណើរការ និងលើអេក្រង់ មានដំណើរកាល្អ។

ដំបូងឡើយក្រុមហ៊ុនប្រកាសថានឹង ដាក់បង្ហាញស្មាតហ្វូននេះនៅថ្ងៃទី 09 ក្នុងខែសីហា ប៉ុន្តែពេលនេះក្រុមហ៊ុនបានពន្យាពេលរហូតដល់ថ្ងៃទី 12 ខែកញ្ញា។ ការពន្យាពេលនេះបានធ្វើឲ្យអ្នកគាំទ្រស្មាតហ្វូនបន្តចាំរហូតដល់ខែកញ្ញា។

 

អត្ថបទ៖ OnePlus 3

សម្រួល៖លក្ខិណា