ព័ត៌មាន

លក្ខណៈពិសេសមួយចំនួនដែលអ្នកគួរដឹងអំពីម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង AddWash

ដោយសង្កេតឃើញថាអ្នកបោកសម្លៀកបំពាក់ ជាពិសេសស្រ្តីមេផ្ទះពេលខ្លះត្រូវការបន្ថែម សម្លៀកបំពាក់ ឬទឹកក្រអូបនៅពេលម៉ាស៊ីនបោកកំពុងដំណើរការ ប៉ុន្តែមិនមែនគ្រប់ម៉ាស៊ីនបោកសម្លៀកបំពាក់សុទ្ធតែអាចបន្ថែមបាននោះទេព្រោះពេលខ្លះទ្វារម៉ាស៊ីនត្រូវបានចាក់សោរដើម្បីដោះស្រាយពីបញ្ហានេះ Samsung បានបង្កើតគំនិតច្នៃប្រឌិតដោយផលិតម៉ាស៊ីនបោកជំនាន់ថ្មីដ៏ទំនើប AddWash ជាមួយលក្ខណៈពិសេសដែលអាចបន្ថែមអ្វីដែលអ្នកភ្លេចទោះបីជាម៉ាស៊ីនកំពុង ដំណើរការក៏ដោយ។​

ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWash បំពាក់នូវទ្វារបន្ថែម (Add Door) ពីលើនៃទ្វារសំខាន់ដែលជួយឲ្យមានភាពងាយស្រួលក្នុងការដាក់បន្ថែមខោអាវ ស្រោមជើង ឬសារធាតុ ផ្សេងៗដូចជាទឹកក្រអូបគ្រប់តំណាក់កាលនៃការបោកអ្នកប្រើប្រាស់គ្រាន់តែចុចប៊ូតុង​ Pause និង បើកទ្វារបន្ថែម ហើយអ្នកប្រើប្រាស់ក៏អាចដាក់របស់បោកគក់ដោយដៃនៅពេលម៉ាស៊ីនកំពុងបោកសម្អាតបានផងដែរ។  វាជាការបង្កើតថ្មីមួយទៀតរបស់សាមសុងដែលជួយធ្វើឲ្យការបោកសម្លៀកបំពាក់របស់លោកអ្នកកាន់តែមានភាពងាយស្រួលនិងសន្សំសំចៃពេលវាលាបានច្រើនផង ដែរដែលធ្វើអោយការរស់នៅរបស់លោកអ្នកកាន់តែមាន ភាពងាយស្រួល។

 image

ទ្វាររបស់ AddWash ដែលបានរចនាទ្បើងយ៉ាងស្រស់ស្អាត ក៏មានបំពាក់នូវជាមួយលក្ខណៈ ពិសេសដែលផ្តល់សុវត្ថិភាពខ្ពស់ដូចជាមុខងាររបស់ Child Lock ដែលជួយការពារមិនឲ្យក្មេងតូចៗ បើកទ្វាររបស់ AddWash បាន។

 លើសពីនេះទៀតម៉ាស៊ីនបោកសម្លៀកបំពាក់នេះភ្ជាប់មកនូវជាមួយមុខងារឆ្លាតវៃជាច្រើន ដែលអាច ទំនាក់ទំ​នងជាមួយ ស្មាតហ្វូនប្រព័ន្ធ  Android និង iOS បានយ៉ាងងាយស្រួល។ បច្ចេកវិទ្យាដ៏ទំនើបនេះមិនត្រឹមតែធ្វើឲ្យមានភាពងាយស្រួលក្នុងការតាមដានកម្មវិធីការបោកគក់ ប៉ុណ្ណោះទេ ថែមទាំងផ្តល់សញ្ញាដល់អ្នកប្រើប្រាស់ តាមរយៈស្មាតហ្វូន មុនពេលម៉ាស៊ីនចាប់ផ្តើម បោកគក់សារជាថ្មី ដែលជាប្រការមួយដ៏ល្អប្រសិនបើអ្នកប្រើប្រាស់ចង់បន្ថែមរបស់គក់ដោយ ដៃមួយចំនួន។

image

ម៉ាស៊ីនបោកសម្លៀកបំពាក់AddWashគឺជាបច្ចេកវិទ្យាដ៏អស្ចារ្យរបស់សាមសុង ដែលបំពាក់លក្ខណៈ ពិសេសយ៉ាងច្រើនបែបដើម្បីសន្សំសំចៃពេលវេលា និងបង្កើនថាមពលនៃការបោកគក់បានយ៉ាង ល្អ។ មុខងារ SuperSpeed ជួយឲ្យការបោកគក់ធម្មតារួចរាល់តិចជាងមួយម៉ោងដោយសារតែ វាបំពាក់ដោយបច្ចេកវិទ្យា SpeedSpray ដែលបាញ់ទឹកចេញច្រើន លាងសាប៊ូបានលឿន និងសម្អាត សម្លៀកបំពាក់បានយ៉ាងស្អាត។ មុខងាររបស់SpeedSprayនេះជួយឲ្យអ្នកប្រើប្រាស់ ចំណាយពេលត្រឹមតែ 59 នាទីតែប៉ុណ្ណោះក្នុងការបោកសម្អាតសម្លៀកបំពាក់ឲ្យបានជ្រះល្អ។

 ចំណែកឯបច្ចេកវិទ្យា ecobubbleTM លាយបញ្ចូលសាប៊ូជាមួយខ្យល់ និងទឹក ធ្វើឲ្យជ្រាបចូលសាច់ ក្រណាត់បានយ៉ាងរហ័សលឿនជាងម៉ាស៊ីនបោកគក់ធម្មតារហូតដល់ទៅ 40 ដង ហើយថែមទាំង ធ្វើឲ្យសាច់ក្រណាត់ទន់ បោកគក់បានស្អាតល្អទោះបីជាប្រើទឹកត្រជាក់ ព្រមទាំងសន្សំសំចៃភ្លើង បានយ៉ាងប្រសើរព្រមទាំងការពារការចេញពណ៍ពីសាច់ក្រណាត់ផងដែរ។​ អ្នកក៏អាចជ្រើសរើស យកមុខងារ Bubble Soak ដើម្បីកំចាត់ស្នាមប្រលាក់ខ្លាំង។ សម្លៀកបំពាក់ដែលបានឆ្លងកាត់ ដំណាក់កាលត្រាំជាមួយសាប៊ូនឹងត្រូវបានកំចាត់ស្នាមប្រឡាក់ខ្លាំងបានយ៉ាងមានប្រសិទ្ធភាព។

 image

ម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង AddWash ក៏បំពាក់នូវបច្ចេកវិទ្យា Digital Inverter Technology (DIT) ដែលផ្តល់នូវប្រសិទ្ធភាពខ្ពស់កាត់បន្ថយសម្លេងរំខាននិងប្រើប្រាស់ បានកាន់តែយូរ។

 លើសពីនេះទៅទៀតវាក៏ផ្តល់ឲ្យអ្នកប្រើប្រាស់នូវភាពបត់បែន និង ប្រសិទ្ធភាពខ្ពស់ក្នុងការបោក សម្អាតសម្លៀកបំពាក់ប្រចាំថ្ងៃហើយវាពិតជាជំរើសដ៏ល្អសំរាប់ស្ត្រីមេផ្ទះដ៏ឆ្លាតវ័យនិងជាផ្នែកមួយនៃសុភមង្គលក្នុងគ្រួសារ។ ក្រុមហ៊ុនសាមសុងនៅតែបន្តបង្កើត ការច្នៃប្រឌិតថ្មីៗ សម្រាប់សេចក្តីត្រូវ ការគ្រឿងបរិក្ខារក្នុងផ្ទះសម័យទំនើប ដើម្បីធ្វើឲ្យជីវិតមានភាពប្រសើរ និងងាយស្រួលសម្រាប់ មនុស្សទាំងអស់គ្នា។