ព័ត៌មាន

ុម៉ូដែលបន្ទាប់ក្នុងត្រកូល Galaxy A អាចជា Galaxy A4

ក្រុមហ៊ុនសាមសុងមានភាពមមាញឹកក្នុងការផលិតស្មាតហ្វូនជំនាន់ថ្មីមួយរយៈ មកដល់ពេលនេះម៉ូដែលទំនើបៗក៏ចាប់ផ្តើមបង្ហាញខ្លួនជាបន្តបន្ទាប់ ដែលធ្វើឲ្យ អ្នកគាំទ្រពិតជាពេញចិត្តនឹងសមត្ថភាពរបស់ស្មាតហ្វូនជំនាន់ថ្មីៗនេះ។

ក្រុមហ៊ុនសាមសុងកំពុងតែមមាញឹកផងដែរជាមួយស្មាតហ្វូនធន់មធ្យម ហើយថ្មីៗនេះ ត្រកូល Galaxy A ក៏ត្រូវបានផលិត បញ្ចេញពីមួយម៉ូដែល ទៅម៉ូដែល។ លើសពីនោះគេជឿថាមានឈ្មោះថា Galaxy A4 ជាម៉ូដែលបន្ទាប់។ Galaxy A4 នឹងជាស្មាតហ្វូនជំនាន់ក្រោយ ដែលក្រុមហ៊ុនបានបន្ថែមជាមួយសមត្ថភាពវាយហ្វាយ ទទួលស្គាល់ និងមានការរង្វាយតម្លៃត្រឹមត្រូវ។ ម៉ូដែល Galaxy A4 នេះមិនទាន់ចេញជា រូបរាងនៅឡើយទេ ដោយហេតុក្នុងឆ្នាំនេះក្រុមហ៊ុនសាមសុង មានម៉ូដែល Galaxy A3 (2016)   និង  A5 (2016)

ទាក់ទងនឹងការរង្វាយតម្លៃគុណភាព  ក្រុមហ៊ុនសាមសុងទទួលបានវិញ្ញាបនប័ត្រទទួល ស្គាល់ស្តង់ដាជាច្រើនផ្នែក ផ្នែកវ៉ាយហ្វាយ ផ្នែកបំពាក់ជើងស៊ីមពីរ និងផ្នែកបណ្តាញទំនាក់ទំនងជាច្រើនទៀត។

image

ដូច្នេះ ម៉ូដែលបន្ទាប់អាចជា Galaxy A4 និងមានគុណភាពកាន់តែប្រសើរ ទាំងផ្នែកបំពាក់សមត្ថភាព និងភ្ជាប់មុខងារ។ គួរបញ្ជាក់ផងដែរថា ត្រកូល  Galaxy A ទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូន ព្រោះវាជាស្មាតហ្វូនដែលមានគុណភាពល្អប្រសើរ និងមានតម្លៃសមរម្យ។

អត្ថបទ៖ Galaxy A4

សម្រួល៖លក្ខិណា