ព័ត៌មាន

ការសម្ពោធជាផ្លូវការនៃទូរស័ព្ទសាមសុង Galaxy Note 7 សម្រាប់សារព័ត៌មានក្នុងប្រទេសកម្ពុជា

កាលពីថ្ងៃទី 02 ខែសីហា ឆ្នាំ 2016 ក្រុមហ៊ុនសាមសុងថៃអេទ្បិចត្រូនិកក្នុងប្រទេសកម្ពុជាបានរៀបចំធ្វើការផ្សាយបន្តផ្ទាល់ដ៏អស្ចារ្យពីទីក្រុងញូយ៉កអំពីការដាក់បង្ហាញរូបរាងពិតរបស់ទូរស័ព្ទសាមសុង Galaxy Note 7 ដោយមានការចូលរួមពីដៃគូផ្សព្វផ្សាយជាច្រើនក្នុងប្រទេសកម្ពុជាដែលមកពីស្ថាប័នផ្សេងៗដូចជា៖ ទូរទស្សន៍ គេហទំព័រ កាសែត និងទស្សនាវដ្តី ហើយនៅពេលចប់កម្មវិធីក្រុមហ៊ុនសាមសុងក៏បានប្រកាសនូវការសម្ពោធ Galaxy Note7 ជាផ្លូវការសម្រាប់អ្នកសារព័ត៌មានដោយផ្តល់សិទ្ធិឲ្យដៃគូផ្សព្វផ្សាយបានឃើញ និងធ្វើតេស្ត ដោយផ្ទាល់ដំបូងគេជាមួយនឹងផលិតផលពិត។

image

ថ្លែងក្នុងសុន្ទរកថានៃការសម្ពោធទូរស័ព្ទ Galaxy Note7 លោក Seungho Choi ដែលជានាយកគ្រប់គ្រងនៃក្រុមហ៊ុនសាមសុងថៃអេទ្បិចត្រូនិកសាខាកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំពិតជាមានសេចក្តីរីករាយដែលបានប្រកាសនូវការសម្ពោធជាផ្លូវការនូវទូរស័ព្ទសាមសុង Galaxy Note7 សម្រាប់អ្នកសារព័ត៌មានដែលជាទូរស័ព្ទឆ្លាតវៃបំផុតដែលមិនធ្លាប់មានពីមុនមក។ ជាមួយនឹងផលិតភាពដ៏ឥតខ្ចោះប្រកបដោយសមត្ថភាពដ៏ខ្លាំងក្លាក្នុងការផ្តល់ការកំសាន្តរួមមានលក្ខណៈពិសេសនៃការផ្តល់សុវត្ថិភាពខ្ពស់ ទូរស័ព្ទដៃសាមសុង Galaxy Note7 គឺជាស្មាតហ្វូនដ៏ល្អសម្រាប់អ្នកដែលចង់សម្រេចភាពជោគជ័យជាច្រើនក្នុងជីវិត។ ថ្ងៃនេះគឺជាថ្ងៃដែលអ្នកសារព័ត៌មានទាំងអស់ទទួលបានសិទិ្ធក្នុងការធ្វើតេស្តទូរស័ព្ទដៃដ៏ទំនើបអស្ចារ្យ ហើយរូបខ្ញុំផ្ទាល់ពិតជាត្រេកអរនឹងការចាប់ដៃគូជាមួយក្រុមហ៊ុន Smart Axiata សម្រាប់ការដាក់សម្ពោធទូរស័ព្ទសាមសុង Galaxy Note7នេះ។»

image

លោក Thomas Hundt  ដែលជាអគ្គនាយកក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «រាល់ការបញ្ជាទិញទូរស័ព្ទសាមសុង Galaxy Note7 អតិថិជននឹងទទួលបានសុីមកាតរបស់ស្មាតហើយមានការបន្ថែមនូវគម្រោង Power+1  ដោយឥតគិតថ្លៃរយៈពេល24 សប្តាហ៍ទៀតផង។ ដូច្នេះអតិថិជនរបស់ស្មាតទាំងអស់ពិតជាកាន់តែរីករាយជាងមុនក្នុងប្រើប្រាស់ទូរស័ព្ទ Galaxy Note7 ដែលមានសមត្ថភាពខ្ពស់ជាមួយនឹងបណ្តាញ 4G ដ៏លឿនដែលអាចប្រើបានយ៉ាងទូលំទូលាយក្នុងប្រទេសកម្ពុជា។ »

image

Galaxy Note 7 គឺជាទូរស័ព្ទដៃស៊េរីថ្មីប្រភេទផាប់ប្លែត (Phablet) ដែលផ្តល់សុវត្ថិភាពខ្ពស់ដល់ អ្នកប្រើប្រាស់ជាមួយប្រព័ន្ធការពារសុវត្ថិភាព Samsung Knox និងបច្ចេកវិទ្យា iris scanner ថ្មីក្នុងការស្កេនប្រស្រីភ្នែកដើម្បីដោះសោរ និងព្រមទាំងមុខងារកាន់តែអស្ចារ្យ របស់ប៊ិក S-Pen និងប្រព័ន្ធ IP68 ដើម្បីការពារធូលីដី និងធន់នឹងទឹកដែលអាចឲ្យអ្នកប្រើប្រាស់កត់ត្រាយ៉ាងងាយស្រួលដោយគ្មានការរំខានទោះបីជានៅពេលដែលអេក្រង់សើមក៏ដោយ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់អាចរីករាយក្នុងការទស្សនាកម្សាន្តជាមួយនឹងលក្ខណៈពិសេសរបស់មុខងារ HDR video streaming ។

image

ជាមួយនឹង Galaxy Note7 ក្រុមហ៊ុនសាមសុងនៅតែបន្តឆ្ពោះទៅមុខក្នុងការរចនារូបរាងឲ្យកាន់តែមានភាពល្អឥតខ្ចោះតាមរយៈការច្នៃប្រឌិតថ្មីដែលបំពាក់ដោយអេក្រង់ប្រភេទ 5.7” Quad HD Dual edge Super AMOLED ទំហំ 2560 x 1440 (518ppi)  ដើរដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 (Marshmallow) ដ៏កំពូល និងរ៉េមទំហំ 4GB (LPDDR4) ថែមទាំងបំពាក់ដោយកាមេរ៉ាមុខ dual-pixel ទំហំ 12MP OIS (F1.7)  និងកាមេរ៉ាក្រោយទំហំ 5MP (F1.7)  ។

image

អតិថិជននឹងអាចបញ្ជាទិញទូរស័ព្ទសាមសុង Galaxy Note7 ជាមួយនឹងការផ្តល់ជូនពិសេសចាប់ពីថ្ងៃទី07 ដល់ថ្ងៃទី19 សីហា ឆ្នាំ 2016 ហើយអតិថិជនអាចមកទទួលយកទូរស័ព្ទដៃ នៅថ្ងៃទី20 សីហា 2016 នៅកម្មវិធីលក់ Galaxy Note7 នៅកោះពេជ្រអាគារ L  ចាប់ពីម៉ោង 8:30  ព្រឹក ដល់ម៉ោង 8:00 ល្ងាច។