ព័ត៌មាន

សាមសុងបើកឲ្យអតិថិជនធ្វើការបញ្ជារទិញ Galaxy Note7 ជាមួយនឹងការផ្តល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់

ក្រោយពីក្រុមហ៊ុនសាមសុងបានបង្ហាញវត្តមានកំពូលទូរស័ព្ទ Galaxy Note 7 ស៊េរីថ្មីជាផ្លូវការ ដែលមានការផ្សាយផ្ទាល់Live Stream ពីទីក្រុងញ៉ូវយ៉កនាពេលថ្នីៗនេះបានទាក់ទាញ អ្នកសារព័ត៌មានជាតិល្បីៗបានចូលរួមនិងយកពត៌មានដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្បត្តិ ព្រមទាំង មុខងារជាច្រើនអស្ចារ្យលើសពីការស្មានដែលធ្វើអោយមានការចាប់អារម្នណ៏ជាខ្លាំងពីសំណាក់អ្នកគាំទ្រ និងអតិថិជនជាច្រើនមានបំណងធ្វើជាម្ចាស់​ទូរស័ព្ទសាមសុង​ Galaxy Note 7 នេះគ្រប់ៗគ្នា។

 ក្រុមហ៊ុនសាមសុងបានប្រកាសអោយអតិថិជនទាំងអស់អាចធ្វើការបញ្ជារទិញទូរស័ព្ទសាមសុង Galaxy Note7 ចាប់ពីថ្ងៃទី 07 ដល់ថ្ងៃទី 19  ខែ សីហា ឆ្នាំ 2016 អតិថិជននឹងទទួលបានការបន្ថែមជូននូវកញ្ចប់រង្វាន់ជាពិសេស (VIP Pack) ដែលមានតម្លៃប្រហែល $ 240 ជាមួយនឹង ការបង់រំលស់អត្រាការប្រាក់ 0% ពីធនាគារឯកទេសអ៊ីអន និងលេខពិសេសរបស់ក្រុមហ៊ុនស្មាត តម្លៃ 129 ដុល្លារ ដែលមានភ្ជាប់គម្រោង Power+1 រយៈពេល 24 សប្តាហ៍

 image

ការផ្តល់ជូនពិសេសនេះ មាននៅហាងទូរស័ព្ទមួយចំនួន នៅភ្នំពេញដូចជា ហាងនីកា ផ្លូវព្រះមុនីវង្ស កែងស្តុបបូកគោ ហាងអប្សារា ផ្លូវនេរុហ៍​ខាងជើងផ្សារដេប៉ូ ហាង KLDis 2 ខាងកើតផ្សារធំថ្មី ហាង KLDis 3 ផ្លូវព្រះមុនីវង្សទល់មុខអាគារភ្នំពេញថោវើ និង ហាង KLDis 4 ផ្លូវព្រះមុនីវង្សខាងជើង ស្តុបបូកគោ​។

 មិនតែប៉ុណ្ណោះ អតិថិជននៅខេត្តបាត់ដំបងក៏អាចធ្វើការបញ្ជារទិញពីហាង ហាងនីកា ផ្លូវលេខ3ជាប់សណ្ឋាគារឆាយ៉ាខេត្តបាត់ដំបង និង ហាងធៀនសេងផ្លូវលេខ3ខាងលិចសាលាចិន ខេត្តបាត់ដំបង។

 អតិថិជនដែលបានធ្វើការបញ្ជារទិញទូរស័ព្ទ Galaxy Note7 ទាំងអស់អាចមកទទួលយកទូរស័ព្ទ នៅថ្ងៃទី 20  ខែ សីហា ឆ្នាំ 2016 នៅកម្មវិធីលក់ Galaxy Note7 Mega Sales នៅកោះពេជ្រអាគារ L  ចាប់ពីម៉ោង  8:30 ព្រឹក ដល់ម៉ោង 5 ល្ងាច

 ការបញ្ជារទិញនេះ មានត្រឹមតែរយៈពេល 13 ថ្ងៃប៉ុណ្ណោះ ក្នុងតម្លៃពិសេសត្រឹមតែ 770 ដុល្លារ ជាមួយនឹងការផ្តល់ជូនពិសេសជាច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក។ សូមរួស រាន់ទ្បើង​! កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅអោយសោះ!

 សម្រាប់ពត៌មានបន្ថែមទាក់ទងនឹងការបញ្ជារទិញទូរស័ព្ទសាមសុង Galaxy Note 7 អតិថិជនអាច ទាក់ទងតាមរយៈលេខទូរស័ព្ទសេវាកម្នអតិថិជន 023 99 32 32។