ព័ត៌មាន

ព្រឹកស្អែកនៅឥណ្ឌា នឹងបានឃើញទូរស័ព្ទ Galaxy Note7 ដោយផ្ទាល់

ក្រោយពីបានបង្ហាញលក្ខណៈពិសិសេសមួយចំនួនរបស់ស្មាតហ្វុនសាមសុង Note7 និងដាក់ប្រកាសជាផ្លូវការ ក្រុមហ៊ុនបានត្រៀមខ្លួនសម្រាប់ព្រឹត្តការណ៍ដាក់បង្ហាញផ្ទាល់នៅប្រទេសឥណ្ឌានៅព្រឹកស្អែក។

 

ជាការពិតណាស់ វត្តមានរបស់ស្មាតហ្វូន Note7 បានធ្វើឲ្យអ្នកនិយមស្មាតហ្វូនពេញចិត្តយ៉ាងខ្លាំង។ កាន់តែពសេសជាងនេះ ដើម្បីឆ្លើយតបទៅកាន់អតិថិជនគ្រប់រូប ក្រុមហ៊ុនសាមសុងបានប្រកាសអោយអតិថិជនទាំងអស់អាចធ្វើការបញ្ជារទិញទូរស័ព្ទសាមសុង Galaxy Note7 ចាប់ពីថ្ងៃទី 07 ដល់ថ្ងៃទី 19  ខែ សីហា ឆ្នាំ 2016 អតិថិជននឹងទទួលបានការបន្ថែមជូននូវកញ្ចប់រង្វាន់ជាពិសេស (VIP Pack) ដែលមានតម្លៃប្រហែល $ 240 ជាមួយនឹង ការបង់រំលស់អត្រាការប្រាក់ 0% ពីធនាគារឯកទេសអ៊ីអន និងលេខពិសេសរបស់ក្រុមហ៊ុនស្មាត តម្លៃ 129 ដុល្លារ ដែលមានភ្ជាប់គម្រោង Power+1 រយៈពេល 24 សប្តាហ៍។

 image

ក្រៅពីនោះ ក្រុមហ៊ុនថែមទាំងបន្តការដាក់បង្ហាញ និងផ្តល់ជូនរបស់ខ្លួននៅប្រទេសឥណ្ឌានៅព្រឹកស្អែក។ ក្រុមហ៊ុនបានរៀបចំការដាក់បង្ហាញនៅថ្ងៃទី 11 ខែសីហា ឆ្នាំ ២១០៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ នៅព្រឹកស្អែកនេះ។

ក្នុងប្រទេសកម្ពុជា  សម្រាប់តម្លៃលក់ស្មាតហ្វូន អតិថិជនដែលបានធ្វើការបញ្ជារទិញទូរស័ព្ទ Galaxy Note7 ទាំងអស់អាចមកទទួលយកទូរស័ព្ទ នៅថ្ងៃទី 20  ខែ សីហា ឆ្នាំ 2016 នៅកម្មវិធីលក់ Galaxy Note7 Mega Sales នៅកោះពេជ្រអាគារ L  ចាប់ពីម៉ោង  8:30 ព្រឹក ដល់ម៉ោង 5 ល្ងាច ក្នុងតម្លៃពិសេសត្រឹមតែ 770 ដុល្លារ។

ក្នុងប្រទេសឥណ្ឌា សម្រាប់តម្លៃលក់ចេញ ក្រុមហ៊ុនមិនទាន់បានប្រកាសឲ្យដឹងនោះទេ ព្រោះក្រុមហ៊ុនមានគោលបំណងប្រកាសនៅថ្ងៃដាក់បង្ហាញតែម្តង។

 image

image

អត្ថបទ៖ Galaxy Note7India

សម្រួល៖លក្ខិណា