ព័ត៌មាន

ស្វែងយល់ពីចំណុចទាក់ទាញដ៏ពិសេសទាំង 05 យ៉ាងរបស់ Note 7

 

មនុស្ស​រាប់​លាននាក់​លើ​ពិភព​លោកទទួលដំណឹងពីការដាក់បង្ហាញស្មាតហ្វូនសេរ៉ីថ្មីរបស់ក្រុមហ៊ុន Samsung។ ទន្ទឹមនឹងនោះដែរ យើងខ្ញុំសូមបង្ហាញលក្ខណៈសម្បត្តិពិសេសទាំង 05 យ៉ាងរបស់ក្រុម ហ៊ុន Samsung Galaxy Note 7។

Note 7 ត្រូវបានរចនាដោយ មានបណ្តោយ153.5mm ទទឹង 73.9mm កម្រាស់ 7.9mm និងទម្ងន់169g  មើលទៅមានរូបរាងលេចធ្លោ បំផុសនូវភាពឆៀតឆាយ និងស៊ីវិល័យ ជាពិសេសផ្តល់នូវភាព ស្រស់សង្ហារនៅពេលដែលបានកាន់វាប្រើក្នុងដៃ

 image

ក្រៅពីវាមានរូបរាងស្រស់ស្អាត Note 7 ថែមទាំងត្រូវបំពាក់ដោយ ឈីបខ្លាំងជំនាន់ចុងក្រោយ របស់ Samsung គឺ Exynos8 octa 8890(2300MHz) និង ក្រាហ្វិចកាតប្រភេទ ARM Mali-T880 MP12(650MHz) អមដោយរ៉េម 4GB(LPDDR4) ។ អ្នកអាចផ្ទុកទិន្ន័យ និងក្មវិធីបានយ៉ាងច្រើមសម្បូរបែបជាមួយនឹងការបំពាក់អង្គចងចាំ ក្នុងម៉ាស៊ីនទំហំ 64GB ជាមួយនឹងបច្ចេកវិទ្យា UFS 2.0 ហើយអាចបន្ថែមអង្គចងចាំ ក្រៅបានដល់ទៅ 256GB

 

 image

កាមេរ៉ារបស់ Note 7 ខ្លាំងខាងកាមេរ៉ាក្រោយ ទំហំ 12MP ផ្តល់នូវសមត្ថភាពថតរូបភាពច្បាស់ ខ្លាំងប្រហាក់ប្រហែលនឹងកាមេរ៉ាថតរូបជាពិសេសវាត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Sony IMX260 Exmor RS សេនសឺ CMOS ។ កាមេរ៉ាមុខវិញមានទំហំ 5 មេហ្គាភិចសែល ជាមួយ បច្ចេកវិទ្យា Auto HDR ដែលកាមេរ៉ានេះអាចថតយកវីដែអូរបានកម្រិត 4K video

 image

ថ្មរបស់ Note 7 មានជាប្រភេទថ្ម Li-Po ទំហំ 3,500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន។ វាអាចសាកថ្មបានដោយមិនប្រើខ្សែ ជាប្រភេទ Non-removable ដូចគ្នាតែ Note 7 ប្រើរន្ធ USB-C 3.1

image

 ស្មាតហ្វូន Galaxy Note 7 បានប្រើប្រាស់នូវប្រព័ន្ធសុវត្ថិភាពថ្មីឈ្មោះថា Iris Scanning សម្រាប់ការពារនូវសុវត្ថិភាពក្នុងទូរស័ព្ទរបស់អ្នកឱ្យកាន់តែមានសុវត្ថិភាពបំផុតព្រោះវាប្រើប្រាស់នូវប្រស្រីភ្នែកដើម្បីធ្វើការដោះសោរ

អត្ថបទ៖

សម្រួល៖ លក្ខិណា