ព័ត៌មាន

ត្រកូល Xiaomi ដំបូងគេដែលលក់ដាច់អស់ក្នុងរយៈពេលតែ 08 នាទី

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Xiaomi បានដាក់លក់ Redmi 3S Prime លើកដំបូង ជាមួយនឹងរឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុត ក្រុមហ៊ុនដាក់លក់ចំណាយពេលតែ ​08 នាទី លក់ងស់តែម្តង។ ក្រុមហ៊ុនផលិតស្មាតហ្វូននេះជាក្រុមហ៊ុនចិន មានទីស្នាក់ការនៅប្រទេសឥណ្ឌា។

ស្មាតហ្វូនត្រកូល Xiaomi មានឈ្មោះថា ទើបតែត្រូវបានក្រុមហ៊ុនដាក់បង្ហាញលើកដំបូង ហើយក៏លក់អស់ ក្នុងរយៈពេលដ៏ខ្លី។ ក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនបានដាក់លក់ដោយពុំមានការចុះឈ្មោះ ទិញមុននោះទេ ហើយក្រុមហ៊ុនដាក់លក់ដោយផ្ទាល់តែម្តង ដោយលក់អស់ 90,000 ម៉ឺនគ្រឿង​ក្នុងរយៈពេល 08 នាទី។

តើ Redmi 3S Prime  មានលក្ខណៈពិសេសយ៉ាងណាទើបអាចលក់ដាច់លឿនដូច្នេះ?

ស្មាតហ្វូន Redmi 3S Prime  រចនាឡើងដោយបំពាក់អេក្រង់ប៉ះបញ្ជាប្រភេទ  IPS LCD  មានទំហំ 5 អ៊ីង និងមានកម្រិតបង្ហាញ 720 x 1280 ភិចសែល។

imageimage

ស្មាតហ្វូននេះភ្ជាប់សមត្ថភាពខាងក្នុងមានដូចជាប្រព័ន្ធដំណើរការ Android OS, v6.0.1 ដែលមានឈីប្រភេទ Qualcomm MSM8937 Snapdragon 430 និងសីភីយូប្រភេទ Qualcomm MSM8937 Snapdragon 430 រួមជាមួយជីភីយូប្រភេទ Adreno 505 ដែលធ្វើឲ្យដំណើរការស្មាតហ្បូននេះលឿន និងកម្មវិធីដើរលឿន។

 imageimage

អតិថិជនប្រាកជាពេញចិត្តយ៉ាងខ្លាំងជាមួយសមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូននេះ ដោយកាមេរ៉ាក្រោយរបស់វាបំពាក់ទំហំ 13 មេហ្គេភិចសែល មានមុខងារចាប់រូបភាពស្វ័យប្រវត្ត និងមានបន្ថែ ភ្លើង LED flash សម្រាប់ថតរូបពេលងងឹត។ កាមេរ៉ាមុខរបស់វាមានទំហំ 5 MP ផ្តល់ល្បឿនចាប់យក  f/2.2 និងមានកម្រិតបង្ហាញ 1080​ ភិចសែល ចាប់យករូបភាពមានលក្ខណៈភ្លឺច្បាស់ និងស្រស់ស្អាត ។  

 

 

អត្ថបទ៖ Redmi 3S Prime  

សម្រួល៖​លក្ខិណា