ព័ត៌មាន

ថេប្លេតផង ប្រចិកទ័រផង គួរឲ្យចង់បានប្រើ

image

ថេប្លេតជាច្រើនត្រូវបានដាក់បង្ហាញនៅលើទីផ្សារជាបន្តបន្ទាប់ ជាមួយមុខងារពិសេស និងសម្បូរបែប។ ក្រលេកមកមើលថេប្លេត Android Projector ក៏ត្រូវបានដាក់បង្ហាញជាមួយមុខ ងារបច្ចេកវិទ្យាសម័យថ្មីលើសពីការរំពឹងទុក។

ថេប្លេត Android Projector Tablet ជាការពិតណាស់ត្រូវបានរចនាឡើងខុសពីថេប្លេត Android ផ្សេងទៀត ដោយសារវាមានមុខងារពីរយ៉ាងលើថេប្លតតែមួយនេះ និងកាបំពាក់កាន់តែសម្បូរបែប។

ថេប្លេត Android Projector មានតួនាទីយ៉ាងសំខាន់ជាថេប្លេត ប៉ុន្តែកាន់តែពិសេសទៀតនោះ ត្រូវបានគេរចនាឡើងជាប្រូចិកទ័រ DLP តូចមួយន្ថែមទៀតផងដែរ។ ប្រចិកទ័រនេះមានកម្រិតបង្ហាញ w/ 854 x 480 ផ្តល់ទំហំរូបភាពពី 20 ​– 100 អ៊ីង និងពន្លឺ 16:9 100 ANSI 1000:1។ ថេប្លេតនេះរចនាឡើងមានកម្រាស់ 13mm និងមានទម្ងន់ 547g  ដែលវាសា្រល ងាយស្រួលកាន់ យកតាមខ្លួនចេញក្រៅ។ វាត្រូវបានបំពាក់អេក្រង់ទំហំ 8.0 អ៊ីង ធំទូលាយងាយស្រួលបើកកម្មវិធីកម្សាន្តផ្សេងៗ លេងហ្គេម និងអានអត្ថបទជាដើម។ ថេប្លេតនេះ ភ្ជាប់អង្គដំណើរការ RK3188 quad-core មានល្បឿន 1.4GHz ប្រើ GPU ប្រភេទ Mali-400MP។ សម្រាប់អង្គផ្ទុកទិន្ន័យ អ្នកអាចតម្លើងកម្មវិធី និងរក្សាទុកឯកសារបានច្រើនក្នុងមេម៉ូរ៊ីទំហំ 16GB (អាចថែមក្រៅបាន 32GB) និងភ្ជាប់រ៉េមទំហំ 1GB។

អ្នកអាចធ្វើការថតរូបបានយ៉ាងសប្បាយរីករាយ ជាមួយកាមេរ៉ាក្រោយទំហំ 5 មេហ្គាភិចសែលរបស់វា និងកាមេរ៉ាមុខទំហំ 2 មេហ្គេភិចសែល អាចថតវៅដេអូរដែលផ្តល់កម្រិតរូបភាព 720p HD។ ថេប្លេតនេះមានថាមពលដោយថ្ម 8000mAh ភ្ជាប់ WiFi 802.11 b/g/n និង Bluetooth 4.0 ប្រើប្រព័ន្ធដំណើរការ Android 4.4 OS។

 

អត្ថបទ៖ Android Projector

សម្រួល៖ លក្ខិណា