ព័ត៌មាន

ពានរង្វាន់ EISA : Huawei P9 ជាប់លំដាប់ស្មាតហ្វូនកំពូល និងឧបករណ៍លំដាប់កំពូលក្រុមហ៊ុនផ្សេងទៀត

កម្មវិធីប្រកួតប្រជែងមួយត្រូវបានធ្វើឡើងយ៉ាងអធិកអធមបំផុតក្នុងការបោះឆ្នោតជ្រើសរើសម្ចាស់ជ័យលាភីឆ្នាំថ្មីក្នុងនោះ Huawei P9   LG G5   Galaxy S7 និង S7   edge    HTC 10   HTC Vive  ទទួលបានជ័យលាភីផ្អែកលើសមត្ថភាពរៀងៗខ្លួន។ កម្មវិធីប្រកួតប្រជែងបានប្រកាសលទ្ធផលសម្រេចមួយសម្រាប់ ស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យសាកសមនឹងសមត្ថភាពរបស់វា។

Huawei P9 ត្រូវបានគេបោញឆ្នោតគាំទ្រក្លាយជាស្មាតហ្វូនកំពូលនៅប៉ែកអ៊ឺរ៉ុបក្នុងវគ្គឆ្នាំ 2016 ដល់ឆ្នាំ 2017 ដោយកាលពីឆ្នាំមុនត្រកូលច្បង Huawei P8 ធ្លាប់ឈ្នះ ម្តងរួចហើយ។ ការប្រកួតប្រជែងលើកអំពីការបញ្ចូលទាំងការ រចនាដ៏ស្រស់ស្អាត កម្លាំងម៉ាស៊ីន និងកាមេរ៉ា បូកផ្សំ flagship។ ជ័យលាភីកំពូលស្មាតហ្វូន European Mobile Innovation ត្រូវបានប្រគល់ជូន Huawei P9 ដែលជាស្មាតហ្វូនពោរពេញទៅដោយសមត្ថភាព និងការបំពាក់សម្បូរបែប។

image

LG G5  ឈ្នះជ័យលាភី European Mobile Innovation លើផ្នែកចនារូបរាងទាក់ទាញរបស់វា។ ស្របពេលជាមួយគ្នានោះដែរ ស្មាតហ្វូន Galaxy S7 និង S7 edge ត្រូវបានជ្រើសរើសផងដែរ ប៉ុន្តែវាបានជាប់ចំណាត់ថ្នាក់ខាងកាមេរ៉ា។ ចំណែកស្មាតហ្វូន HTC 10 ក៏ទទួលបានជ័យលាភីផងដែរ ជាលក្ខណៈកញ្ចប់ ពីការបំពាក់កម្លាំងខ្លាំង ដោយប្រើអេក្រង់ 5.2″ IPS Quad HD ឈីប Snapdragon 820 ភ្ជាប់រ៉េមទំហំ  4GB និងកាមេរ៉ាប្រភេទ UltraPixel OIS ទំហំ 12MP ថ្ម 3,000 mAh ជាមួយបច្ចេកវិទ្យាសាកថ្មបានលឿនរហ័ស QuickCharge 3.0 បូកផ្សំបច្ចេកវិទ្យាសម្លេង 24-bit។ ជាចុងក្រោយ HTC Vive ក៏ត្រូវបានគេបោះឆ្នោតជាប់ជា VR កំពូល និង Garmin Fenix 3 HR ជាឧបករណ៍ពាក់ដៃកំពូល។

 image

 

អត្ថបទ៖European Mobile Innovation

សម្រួល៖ លក្ខិណា