ព័ត៌មាន

អញ្ចឹងតើបានគេថាប៊ិកS Pen របស់សាមសុង Galaxy Note7 ឡូយ! (វីដេអូ)

តើលោកអ្នកមានដឹងទេថាលក្ខណៈពិសេសអ្វីដែលធ្វើឲ្យទូរស័ព្ទសាមសុង Galaxy Note7 មានភាពអស្ចារ្យជាងស្មាតហ្វូនដទៃទៀតដែលមានដាក់លក់ក្នុងទីផ្សារ?

ទូរស័ព្ទសាមសុង Galaxy Note7 បានភ្ជាប់មកនូវមុខងារថ្មីរបស់ប៊ិក S Pen ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងការកត់ត្រាដូចប្រើប៊ិកពិតៗដើម្បីសរសេរ ឬលុប ដោយសារតែទំហំនៃចុងប៊ិកបានបន្ថយពី 1.6 មីលីម៉ែត្រមកត្រឹមតែ 0.7 មីលីម៉ែត្រ និងបំពាក់ជាមួយ IP68 ធន់នឹងទឹកដែលអាចឲ្យអ្នកប្រើប្រាស់ Galaxy Note7 កត់ត្រាយ៉ាងងាយស្រួល ដោយគ្មានការរំខានទោះបីជានៅពេលដែលអេក្រង់សើមក៏ដោយហើយអ្វីដែលពិសេសនោះអ្នកមិនចាំបាច់សាកថ្មប៊ិកនេះទេ។

image

អ្វីដែលគួរឲ្យស្ងើចសរសើរពីភាពឆ្លាតវៃនៃប៊ិក S Pen គឺ អ្នកប្រើប្រាស់អាចបង្កើត GIFs បានភ្លាមៗជាមួយនឹងមុខងាររបស់ Smart Select និងអាចបកប្រែភាសាណាមួយយ៉ាងងាយស្រួល ដោយគ្រាន់តែយកចុងប៊ិកដាក់ពីលើពាក្យនោះ។ មិនតែប៉ុណ្ណោះ អ្នកអាចសរសេរកំណត់ត្រា របស់អ្នកទោះបីជានៅពេលអេក្រង់បិទ និង អាចបង្ហាញជានិច្ចនៅលើអេក្រង់។  

image

សូមចូលទស្សនាវីដេអូខាងក្រោម ដើម្បីដឹងឲ្យកាន់តែច្បាស់ពីលក្ខណៈពិសេសនៃប៊ិក S Pen ដ៏ទំនើបអស្ចារ្យរបស់ទូរស័ព្ទសាមសុង Galaxy Note7 ដែលគ្មានគូប្រៀប។