ព័ត៌មាន

ប្រញាប់ឡើង! ជាវស្មាតហ្វូនស៊េរីថ្មី LEAGOO Z5 អេក្រង់ 5 អ៊ីងនៅពេលនេះតម្លៃត្រឹមតែ $66 តែប៉ុណ្ណោះ!

ការប្រកួតប្រជែងទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ននេះកំពុងតែកើនឡើងយ៉ាងខ្លាំង ប៉ុន្តែក្រុមហ៊ុន Leagoo ដែលទើបតែបោះជំហានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាបានទទួលជោគជ័យខ្លាំងគួរសមដោយសារតែសកម្មភាពផលិតនឹងចែកចាយស្មាតហ្វូនដែលមានតម្លៃសមរម្យ ហើយគុណភាពវិញក៏មិនចាញ់ស្មាតហ្វូនតម្លៃខ្ទង់ពាន់ដុល្លារដែរ។ ថ្មីៗនេះ ក្រុមហ៊ុន Leagoo Cambodia បាននាំយកមកនូវស្មាតហ្វូនស៊េរីថ្មីមួយគ្រឿងទៀតដែលមានតម្លៃកាន់តែពិសេសជាងមុនទៀតគឺត្រឹមតែ 66 ដុល្លារតែប៉ុណ្ណោះ ហើយវាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow OS រួមទាំង Leagoo OS 2.0 ដែលធ្វើឱ្យប្រព័ន្ធដំណើរការកាន់តែលឿន និងរក្សាថាមពលថ្មឱ្យប្រើប្រាស់បានយូរថែមទៀតផង។

image

 ជាមួយនឹង Leagoo OS 2.0 អ្នកប្រើប្រាស់ទទួលបានមុខងារថ្មីមួយទៀតដែលមានឈ្មោះថា Multi ID Function ដែលអនុញ្ញាតឱ្យពួកគេប្រើប្រាស់នូវ Profiles ចំនួន 2 ផ្សេងគ្នានៅក្នុងពេលតែមួយបានយ៉ាងងាយស្រួល។ វានៅមានមុខងារថ្មីៗជាច្រើនទៀតដូចជា Smart Wake ដើម្បីធ្វើការបើកកម្មវិធី បញ្ជាការខល ឬការលេងចម្រៀងជាដើម។

image

ស្មាតហ្វូន Leagoo Z5 នេះមានអេក្រង់ទំហំ 5 អ៊ីង FQVGA (854 x 480 ភិចសែល) ភ្ជាប់ជាមួយនឹងកញ្ចក់ Ultra-Solid Touch Panel ដែលងាយប៉ះបញ្ជា និងផ្តល់រូបភាពយ៉ាងត្រជាក់ភ្នែក។ វាដំណើរការនូវ CPU ប្រភេទ Media Tek MT6580 ដែលមានល្បឿន 1.3GHz, GPU ប្រភេទ Mali-400, RAM ទំហំ 1GB, Storage ទំហំ 8GB និងថែម microSD កាតបានទំហំ 32GB បន្ថែមទៀតសម្រាប់ធ្វើការផ្ទុកទិន្នន័យ កម្មវិធី ឬឯកសារចាំបាច់របស់លោកអ្នក។

image

អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ Leagoo Z5 ភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 5MP (f/2.4 Aperture) និងភ្លើង LED Flash ដែលស្មាតហ្វូនមួយចំនួនមិនមាននោះទេ។ មួយវិញទៀត កាមេរ៉ាខាងក្រោយរបស់វាអាចធ្វើការថតវីដេអូបានច្បាស់ក្នុងកម្រិត 720p HD ថែមទៀត។ កាមេរ៉ាខាងមុខរបស់វាវិញមានទំហំ 2MP សម្រាប់ធ្វើការថតរូប Selfie ឬវីដេអូខលបានច្បាស់ រូបភាពស្រស់ស្អាតបំផុត។

image

អ្វីដែលកាន់តែទាក់ទាញទៀតនោះ ស្មាតហ្វូននេះជាប្រភេទស្មាតហ្វូនដែលមានសមត្ថភាពខ្លាំង លេងហ្គេមធំៗបានកាន់តែល្អ ហើយជាពិសេសវាមានថ្មកម្លាំងដល់ទៅ 2000mAh ដែលអាចប្រើប្រាស់បាន 360 ម៉ោង (Standby Time), 12 ម៉ោង (Usage Time), 8 ម៉ោង (ការចាក់វីដេអូ) និង 35 ម៉ោងសម្រាប់ការចាក់តន្ត្រី ។ វាពិតជាពិសេសមែនទែន។ មួយវិញទៀត ស្មាតហ្វូននេះប្រើប្រាស់នូវមុខងារ Ultra Power Saving Mode សម្រាប់សន្សំសំចែថាមពលថ្មបានថែមទៀតផង។ សម្រាប់ពត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់លេខ 098 398811 ឬចូលទៅក្នុងគេហទំព័រ www.leagoocambodia.com ឬអាចឆែកមើលនៅក្នុងទំព័រ Facebook តាមរយៈតំណរwww.facebook.com/leagoo.cambodia ៕