ព័ត៌មាន

តើការវិលត្រលប់មកវិញរបស់ Nokia នឹងមានអ្វីប្លែក?

ក្រុមហ៊ុន Nokia  បានបាត់ស្រមោលមួយរយៈពីទីផ្សារផលិតទូរស័ព្ទ ប៉ុន្តែកាលពីខែឧសភា ក្រុមហ៊ុនបានបង្ហើបប្រាប់ថា ខ្លួននឹងផលិតស្មាតហ្វូន និងថេប្លេត ដើម្បីបង្ហាញវិសាលភាព និងរកទីផ្សាររបស់ខ្លួនមកវិញ។

 ក្រុមហ៊ុន​ HMD ជាក្រុមហ៊ុនឧត្ថម្ភថ្មី ដែលដឹកនាំដោយអតីតក្រុមហ៊ុន Nokia exec និងចាប់ដៃគូរជាមួយក្រុមហ៊ុន Foxconn ក្នុងការផលិតស្មាតហ្វូន និងថេប្លេតថ្មី។ យើងនឹងតាមដានបន្តទៀត ហើយជាពិសេសពេលនេះក្រុមហ៊ុន Nokia និងដៃគូរកំពុងតែផលិតស្មាតហ្វូនដែលប្រើឈីប SD820 SoC បំពាក់អេក្រង់ទំហំ  5.2 និង 5.5-អ៊ីង ប្រើអេក្រង់ប្រភេទ QHD OLED ។ ផ្នែកកាមេរ៉ា ក្រុមហ៊ុននឹងបំពាក់កាមេរ៉ាក្រោយរហូតដល់ទៅទំហំ 22.6 មេហ្គាភិចសែល ឃើញថាធំលើសស្មាតហ្វូននានាដែលកំពុងល្បីល្បាញ។ តើគុណភាពរបស់កាមេរ៉ានេះនឹងអស្ចារ្យកម្រិតណាទៅ? កាន់តែពិសេសស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia នឹងភ្ជាប់ប្រព័ន្ធដំណើរការ Android 7.0។

យោងតាមប្រភពព័ត៌មានបញ្ជាក់ពីលោក មីគ វ័ង ដែលបានចូលរួមការប្រជុំជាមួយក្រុមដឹកនាំផលិត ក្រុមហ៊ុននឹងផលិតបានសម្រេចនៅដើមឆ្នាំ 2017 នេះ។ ការដាក់បង្ហាញពិតប្រាកស្មាតហ្វូនថ្មីរបស់ Nokia នឹងមិនធ្វើឡើងនៅចុងឆ្នាំ 2016 បើមើលតាមភាពជាក់ស្តែងលើសង្វាក់ផលិតក្រុមហ៊ុននឹងបង្ហាញនៅត្រីមាសទីមួយឆ្នាំ 2017។

 image

តើការវិលត្រលប់មកវិញរបស់ក្រុមហ៊ុន Nokia ដែលមានទាំងថេប្លេត និងស្មាតហ្វូន អាចឲ្យក្រុមហ៊ុន ដណ្តើមយកទីផ្សាររបស់មកវិញបានដែរឬទេ? សូមរង់ចាំតាមដានជាមួយនឹងសង្វាក់ផលិតរបស់ ក្រុមហ៊ុន Nokia ថាតើក្រុមហ៊ុន Nokia ត្រលប់មកវិញនឹងមានអ្វីប្លែក? ការបញ្ចេញព័ត៌មាននេះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំង និងកាន់តែចង់ដឹងចងលឺព័ត៌មានពី Nokia ។

 

អត្ថបទ៖ Nokia

សម្រួល៖ លក្ខិណា