ព័ត៌មាន

អាប់ដេត Galaxy Grand Prime

ក្រុមហ៊ុន Samsung បានបង្ហាញស្មាតហ្វូន Galaxy Grand Prime  ហើយវាបានក្លាយជាម៉ូដែលរៀមច្បងរបស់ម៉ូដែល Galaxy Grand ផ្សេងៗទៀត។ ដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់ និងរកទីផ្សារថ្មីឲ្យស្មាតហ្វូន Galaxy Grand Prime ក្រុមហ៊ុនបានអាប់ដេតស្មាតហ្វូន Galaxy Grand Prime ដោយអាប់ដេតនេះផ្តល់គុណភាពស្មាតហ្វូនកាន់តែខ្លាំង។

Galaxy Grand Prime (2016) នឹងជាស្មាតហ្វូនជំនាន់ថ្មី ដែលមានដំណើរការដោយ ឈីប​ MediaTek និងប្រព័ន្ធដំណើរការ Qualcomm និង Spreadtrum។ ក្នុងបញ្ចីសេចក្តីលំអិតបានបង្ហាញពីប្រព័ន្ធខួរក្បាល octa-core MT6737T។ ស្មាតហ្វូននេះបំពាក់អេក្រង់ទំហំ 5 អ៊ីង ជាមួយកក្រោតបង្ហាញទំហំ 540 x 960 ភិចសែល ដែលមានលក្ខណៈដូចនឹងស្មាតហ្វូនដើម។ កាមេរ៉ាក្រោយរបស់វាមានទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល ថតរូបបានច្បាស់ និងស្រស់ស្អាតដូចធម្មជាតិ។​ ស្មាតហ្វូននេះអាបដេតភ្ជាប់រ៉េមទំហំ 2GB  មេម៉ូរ៉ីក្នុងម៉ាស៊ីន​ 8GB មានកាត microSD  សម្រាប់ថែមមេម៉ូរ៉ីក្រៅ ហើយសម្រាប់ម៉ូដែលដើមពុំមានកាត microSD សម្រាប់ថែមមេម៉ូរ៉ីក្រៅនោះទេ។

  

image

អត្ថបទ៖Galaxy Grand Prime (2016)

សម្រួល៖ លក្ខិណា