ព័ត៌មាន

ទូរស័ព្ទ Z2 បានបង្ហាញខ្លួនជាផ្លូវការដែលប្រើប្រាស់នូវ Tizen OS ដំបូងបំផុតហើយទ្រទ្រង់នូវ 4G

ដូចអ្វីដែលបានរំពឹងទុក ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញនូវស្មាតហ្វូនដែលប្រើប្រាស់នូវ Tizen OS ហើយបំពាក់នូវមុខងារ 4G ថែមទៀតនោះគឺ Z2 ។ វាត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 29 ខែសីហាឆាប់ៗនេះ ប៉ុន្តែសម្រាប់ទីផ្សារនៅប្រទេសផ្សេងក្រុមហ៊ុន Samsung នៅមិនទាន់កំណត់គោលដៅនៅឡើយទេ។

image

ទូរស័ព្ទ Samsung Z2 បានទទួលនូវលទ្ធភាពក្នុងការប្រើប្រាស់នូវកម្មវិធី Jio ដូចជា My Jio, Jio on Demand, Jio Beats និងការទស្សនានូវ TV Shows ឬចម្រៀងបានថែមទៀត។ ទូរស័ព្ទ Z2 មានអេក្រង់ត្រឹមតែ 4 អ៊ីងជាមួយនឹងកញ្ចក់ AMOLED ដែលមានកម្រិតភាពច្បាស់ 480 x 800 ភិចសែល ហើយវាប្រើប្រាស់នូវ Quad-Core Processor ដែលមានល្បឿន 1.5GHz , RAM 1GB និងមេមូរីទំហំ 8GB ហើយអាចបន្ថែមនូវ MicroSD កាតបានដល់ទៅទំហំ 128GB ។

image

លើសពីនេះទៀត វាប្រើប្រាស់នូវ​ Dual-SIM ហើយថ្មវិញគឺមានកម្លាំងថាមពល 1500mAh ហើយអ្នកអាចបន្តបានយូរទៀតនៅពេលដែលប្រើប្រាស់នូវ Ultra Power Saving Mode ។ កាមេរ៉ាវិញមានទំហំ 5 មេហ្គាភិចសែល ហើយនៅខាងមុខវិញជាប្រភេទ VGA ។ វាមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌មាស ពណ៌ខ្មៅ និងពណ៌ក្រហម៕