ព័ត៌មាន

Honor 8 ត្រូវបានក្រុមហ៊ុនយកទៅដាក់បង្ហាញនៅអឺរ៉ុប

image

 

ក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនរបស់ខ្លួនពីមួយជំនាន់ទៅមួយជំនាន់ជាបន្តបន្ទាប់។ ពេលនេះក្រុមហ៊ុនត្រៀមបានបង្ហាញហ្វូនជំនាន់ថ្មីរបស់ខ្លួនមួយទៀតមានឈ្មោះថា Honor 8 ។

Honor 8 ជាស្មាតហ្វូនធនមធ្យមដែលត្រូវបានបង្ហាញម្តងរួចមកហើយកាលពីខែ កក្កដា នៅប្រទេសចិន។ សប្តាហ៍មុនក្រុមហ៊ុនបាននាំយកស្មាតហ្វូននេះទៅបង្ហាញនៅ សហរដ្ឋអាមេរិច ហើយថ្ងៃនេះគេយកវាទៅដាក់បង្ហាញនៅអ៊ឺរ៉ុប។

 ស្មាតហ្វូននេះបំពាក់អេក្រង់ទំហំ 5.2 អ៊ីង មានកម្រិតបង្ហាញភ្លឺច្បាស់ 1080p ប៉ះបញ្ជាយ៉ាងរអិល។ ស្មាតហ្វូននេះប្រើឈីប Kirin 950  ជាមួយនឹង CPU  ប្រភេទ octa-core  មានល្បឿន។ ស្មាតហ្វូននេះបំពាក់កាមេរ៉ាក្រោយទំហំ 12 មេហ្គាភិចសែលអាចថតយករូបភាពបានយ៉ាងច្បាស់ និងស្រស់ស្អាតដូចធម្មជាតិ។ កាមេរ៉ាក្រោយរបស់វាមានទំហំ 8 មេហ្គាភិចសែល រួមមាន LED flash សម្រាប់ បន្ថែមពន្លឺនៅពេលដែលថតនៅទីតាំងងងឹត។ អ្នកអាចប្រើប្រាស់ស្មាត្វហ្វូននេះបានពេញមួយថ្ងៃ ដោយថ្មរបស់វាមានថាមពល 3,000 mAh។

 

 អត្ថបទ៖Honor 8

សម្រួល៖ លក្ខិណា