ព័ត៌មាន

Samsung Gear S2 និង​ Gear Fit 2 ឆាប់ៗនេះអាចនឹងទ្រទ្រង់នូវការប្រើប្រាស់ជាមួយនឹង iPhones

បើត្រលប់ទៅដើមឆ្នាំ 2016 វិញនោះ ក្រុមហ៊ុន Samsung បានធ្វើការសន្យាថា ក្រុមហ៊ុនរបស់ខ្លួននឹងធ្វើការកែទម្រង់ទៅលើនាឡិកា Gear S2 ស្មាតវ៉ចសម្រាប់ប្រើប្រាស់ជាមួយនឹងអ្នកគាំទ្ររបស់ iPhone ជាពិសេសគឺកម្មវិធី Gear Manager App សម្រាប់នៅលើ iOS ។

image

ប៉ុន្តែសម្រាប់នៅដើមខែក្រោយនេះ កម្មវិធី Beta របស់ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនយក្សនៅកូរ៉េខាងត្បូងប្រហែលជាអាចប្រើប្រាស់បានសម្រាប់អ្នកគាំទ្រប្រើប្រាស់ទូរស័ព្ទ iPhone អាចប្រើប្រាស់បានជាមួយនឹងនាឡិកា Gear S2 ស្មាតវ៉ច និងនាឡិកា Gear Fit 2 សម្រាប់តាមដានសុខភាពនៅលើស្មាតហ្វូនរបស់ពួកគេ។ កម្មវិធីនេះអាចនឹងធ្វើការដំណើរការទម្រង់ Beta រហូតដល់ទៅ 19 ខែកញ្ញាខាងមុខនេះ។

ក្រុមហ៊ុន​ Samsung ក៏ត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំថ្ងៃទី 1 ខែកញ្ញាដែលសន្យាថានឹងធ្វើការបង្ហាញនូវស្មាតវ៉ចស៊េរីថ្មីដែលគេស្គាល់ថាជា Gear S3 ដែលអាចដំណើរការបានជាមួយនឹងទូរស័ព្ទ iPhones នៅក្នុងខែកញ្ញាខាងមុខនេះ៕