ព័ត៌មាន

តើអ្នកមានដឹងទេថា ពិភពលោកកំពុងនិយាយអ្វីខ្លះពីទូរស័ព្ទទំនើបសាមសុង Galaxy Note7?

ការបង្ហាញរូបរាង និងមុខងាររបស់ទូរស័ព្ទសាមសុង Galaxy Note7 ជាផ្លូវការបានធ្វើឲ្យមនុស្សជាច្រើនលាននាក់ជាពិសេសបណ្តាសារព័ត៌មានអន្តរជាតិទូទាំងពិភពលោក មានការចាប់អារម្មណ៍យ៉ាងខ្លាំងនូវលក្ខណៈពិសេសរបស់ស្មាតហ្វូនដ៏ទំនើបអស្ចារ្យប្រចាំត្រកូល Galaxy Note មិនមានធ្លាប់មានពីមុនមករបស់សាមសុងមួយនេះ ។

image 

បើតាមវេបសាយ Business Insider ៖«ទូរស័ព្ទសាមសុង Galaxy Note 7 មានលក្ខណៈសំខាន់ៗ 13 ចំណុចដែលទូរស័ព្ទ Iphone គ្មានហើយចំណុចទាំង​ 13 នោះមានដូចជា Irish Scanner មុខងា IP68 អាចធននិងទឹកជំរៅរហូត 1.50m រយៈពេល 30នាទី កាមេរ៉ាល្អឥតខ្ចោះ S Pen ទំនើបអាចប្រើនៅក្នុងទឹកបានអាចបន្ថែមអង្គចងចាំរហូតដល់ 256GB អាចបង្កើតរូបភាពជាទំរង់ GIF ពី Video Clip សេនស័រសំរាប់វាស់ចង្វាក់បេះដូងនៅខាងក្រោយសាកថ្មដោយឧបករណ៍ សាកថ្មឥតខ្សែ សាកថ្មបានលឿន កម្មវិធីផ្ទុកឯកសាជាលក្ខណៈឯកជនមានរន្ធដោតកាសអាចប្រើជាមួយឧបកណ៍ Gear VR និងអេក្រង់កោងពេញតួទូរស័ព្ទធំជាងនិងងាយស្រួលកាន់។»

 image

ចំណែកវេបសាយ forbes.com  បានឲ្យដឹងថា៖«ទូរស័ព្ទសាមសុង Galaxy Note7 គឺជាទូរស័ព្ទ ដ៏អស្ចារ្យបំផុតដែលយើងបានទន្ទឹងរង់ចាំយូរណាស់មកហើយ។ នៅពេលដែលយើងចាប់កាន់ទូរស័ព្ទនេះ យើងទទួលបានអារម្មណ៍ពិសេសម្យ៉ាងដែលបង្ហាញឲ្យយើងឃើញថាសាមសុងពិតជាខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបង្កើតទូរស័ព្ទដ៏ទំនើបមួយនេះដោយភ្ជាប់មកនូវជាមួយពន្លឺភ្លឺចែងចាំងដែលរំលេចទ្បើងយ៉ាងស្រស់ស្អាតលើរូបរាងកោងទាំងផ្ទៃមុខ និងក្រោយ ធ្វើឲ្យមានភាពរីករាយក្នុងការចាប់កាន់។»

 image

តាមរយៈវេបសាយ technobuffalo.com «សាមសុងបានវ៉ាដាច់អាយហ្វូន ដោយសារតែអាយហ្វូនមិនមានលក្ខណៈពិសេសមួយចំនួនដែលទូរស័ព្ទសាមសុង Galaxy Note7  បានធ្វើការវិវឌ្ឍន៍ដ៏អស្ចារ្យជាមួយនឹងបច្ចេកវិទ្យាស្កេនប្រស្រីភ្នែកដែលមានល្បឿនលឿន និងជួយឲ្យអ្នកបង្កើតកន្លែងលាក់ទុកឯកសារយ៉ាងមានសុវត្ថិភាព ហើយគ្មានការដាក់បង្ហាញណាដែលបញ្ជាក់ថាក្រុមហ៊ុនអាយហ្វូននឹងមានមុខងារស្កេនប្រស្រីភ្នែកដ៏ពិសេសនេះទេ។»

image

វេបសាយ bgr.com  បានសរសេរថា ទូរស័ព្ទសាមសុង Galaxy Note7 បានភ្ជាប់មកនូវជាមួយ នឹងលក្ខណៈពិសេសអស្ចារ្យ ដែលអាយហ្វូនមិនអាចប្រៀបផ្ទឹមបាន ហើយនៅពេលដែលក្រុមហ៊ុន Apple បានដាក់បង្ហាញទូរស័ព្ទ  ជាលើកដំបូងដើម្បីធ្វើឲ្យអ្នកគាំទ្រស្មាតហ្វូនរបស់ខ្លួន ដែលមាន អេក្រង់ធំ ខ្ញុំពិតជាគ្មានការភ្ញាក់ផ្អើលអ្វីទាល់តែសោះ ព្រោះអីវាគ្រាន់តែជាទូរស័ព្ទ ដែលមានរូបរាង ធំតែប៉ុណ្ណោះ។  

តាមរយៈការលើកឡើងរបស់ mirror.co.uk ប្រសិនបើអ្នកមិនទាន់បានប្រើប្រាស់ទូរស័ព្ទស៊េរី Note ទេ អ្នកនឹងពេញចិត្តស្តូកចំពោះ សាមសុង Galaxy Note7 បំពាក់នូវប៊ិច S Pen ដ៏ទាន់សម័យ ដែលមិនជ្រាបទឹក ហើយជាមួយនឹងការដើរតាមគន្លង នៃគុណភាពខ្ពស់របស់ Galaxy S7 នេះប្រាកដនឹងធ្វើឲ្យ ក្រុមហ៊ុនសាមសុងក្លាយជាអ្នកឈ្នះក្នុងទីផ្សារស្មាតហ្វូនម្តងទៀត។