ព័ត៌មាន

‘Liquid Z6’ លេងរាងសមញ្ញ បង្ហាញខ្លួនជាមួយអេក្រង់ 5.0 អ៊ីង

image

អ្នកប្រកដជាបានដឹងពីគុណភាពឧបករណ៍ដែលផលិតចេញពី ក្រុមហ៊ុន Acer​ ដូចជាកុំព្យូទ័រដែលមានវត្តមានគ្រប់បណ្តាទីផ្សារ។ ក្រុមហ៊ុនថែមទាំងផលិតស្មាតហ្វូនជាច្រើនប្រភេទទៀតដើម្បីពង្រីកវិសាលភាពឧបករណ៍របស់ខ្លួន។

ក្រុមហ៊ុន បានប្រកាសស្មាតហ្វូនជំនាន់ថ្មីមានឈ្មោះថា ‘Liquid Z6’។ ‘Liquid Z6’ ជាស្មាតហ្វូនធន់មធ្យម និងមានលក្ខណៈ     សមញ្ញបំផុត ប៉ុន្តែធន់នឹងការធ្លាក់ កោស ឬឆូត។ ស្មាតហ្វូននេះ​ រចនាឡើងបំពាក់អេក្រង់ទំហំ 5.0 អ៊ីង ​មានកម្រិតបង្ហាញប្រភេទ HD កម្រិត 1280 x 720 2.5D។

ស្មាតហ្វូននេះ ប្រើប្រព័ន្ធដំណើរការ quad-core MediaTek MT6737 64 មានល្បឿន 1.3GHz ជាពិសេសវាប្រើជីភីយូដែលពេញនិយមបំផុតជាប្រភេទ Mali-T720។ ស្មាតហ្វូននេះអាចផ្ទុកទិន្ន័យ និងតម្លើងកម្មវិធីបានច្រើន យ៉ាងសម្បូរបែបជាមួយរ៉េមទំហំ 1GB   និងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 8GB។

ស្មាតហ្វូននេះពុំទាន់មានសមត្ថភាពថតរូបខ្លាំងនៅឡើយទេ ប៉ុន្តែគុណភាពរូបភាពរបស់វាដែលថតចេញមកមានលក្ខណៈស្រស់ ស្អាត ភ្លឺច្បាស់ ដោយកាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល និងកាមេរ៉ាក្រោយមានទំហំ 8MP។ ស្មាតហ្វូនធន់មធ្យមនេះ មានថាមពលថ្ម 2000mAh។ ក្រុមហ៊ុននឹងដាក់លក់ស្មាតហ្វូននេះនៅខែវិច្ឆិការ ខាងមុខ ដែលមានតម្លៃប្រមាណ 132 ដុល្លារអាមេរិច។

អត្ថបទ៖‘Liquid Z6’

សម្រួ៖លក្ខិណា