ព័ត៌មាន

iPhone ស៊េរីថ្មីប្រើពណ៌ខ្មៅថ្មី (Jet Black) ឈីប A10 Fusion ដែលមានល្បឿនជាងឈីប A9 ដល់ទៅ 50%

ក្រុមហ៊ុន​ Apple បានប្រកាសនូវទុរស័ព្ទស៊េរីថ្មីចំនួន 2 គ្រឿងដែលមានរូបរាងស្រស់ស្អាតទាក់ទាញគឺ iPhone 7 និង​ iPhone 7 Plus ដែលប្រើប្រាស់នូវកាមេរ៉ាភ្លោះយ៉ាងស្រស់ស្អាតរួមទាំងបច្ចេកវិទ្យាថ្មីជាច្រើន។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ Apple iPhone 7 Plus បានប្រើប្រាស់នូវពណ៌ខ្មៅមួយទៀតហៅថា​ Jet Black ដែលមានភាពរលើបរលោងចង់ប្រើប្រាស់បំផុត។ ពេលនេះទូរស័ព្ទ iPhone 7 Plus មាន 5 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌មាស ពណ៌ទឹកប្រាក់ ពណ៌ផ្កាឈូក និងពណ៌ខ្មៅដិតនេះ។

 image

image

លក្ខណៈពិសេសមួយទៀតគឺ Apple ឈប់ប្រើប្រាស់រន្ធដោតកាសទៀតហើយគឺលោកអ្នកអាចប្រើប្រាស់នូវខ្សែតភា្ជប់កាស EarPods នៅត្រង់កន្លែងសាកថ្មតែម្តង ឬតាមរយៈការប្រើប្រាស់នូវកាស Bluetooth ដើម្បីភ្ជាប់ទៅកាន់ iPhone នេះ។ មួយវិញទៀតនៅត្រង់ Home Button លែងមានការក្លីកទៀតហើយព្រោះវាប្រើប្រាស់នូវ Haptic Engine ដែលអ្នកអាចប្រើប្រាស់ស្រដៀងទៅនឹងការប្រើប្រាស់ដូចទៅនឹង Trackpad នៅលើ MacBook ដែរ។

image

សម្រាប់ប្រព័ន្ធដំណើរការវិញ Apple iPhone 7 Plus ភ្ជាប់មកជាមួយនូវឈីប A10 Fusion ដែលជាប្រភេទ Quad-Core ប្រើប្រាស់នូវ 3.3 ពាន់លានត្រង់សីសស្ទ័រដែលបង្កើនល្បឿនជាងការប្រើប្រាស់ឈីប A9 ដល់ទៅ 50% របស់ទូរស័ព្ទ iPhone 6s Plus និងល្បឿនទ្វេរដងបើប្រៀបធៀបជាមួយនឹងឈីប A8 ។