ព័ត៌មាន

ចំណុចខ្សោយស្មាតហ្វូនក្រុមហ៊ុនល្បីៗ Apple iPhone 6 Sony Xperia Z3 Compact Samsung Galaxy Alpha

អ្នកប្រកដជាកំពុងស្វែងរកស្មាតហ្វូនដែលមានគុណភាពប្រសើរ ជាពិសេសជាស្មាតហ្វូនមានអេក្រង់ទំហំប្រហែលៗ 5 អ៊ីង។ កាន់តែពិសេសដើម្បីរើសបានស្មាតហ្វូន ដែលល្អ គឹមិនគ្រាន់មើលលើអេក្រង់បង្ហាញនោះទេ ប៉ុន្តែមើលលើចំណុចខ្លាំង ចំណុចខ្សោយនៃការបំពាក់ របស់វាថែមទៀត។ នៅពេលនេះយើងនឹងធ្វើការពិនត្យលើស្មាតហ្វូនមកពីក្រុមហ៊ុន Apple Samsung និង Sony។

 

ស្មាតហ្វូន Sony Xperia Z1 Compact ចាប់ផ្តើមមានវត្តមានលើទីផ្សារកាលពីដើមឆ្នាំនេះ។ ស្មាតហ្វូនេះមានរាងស្លីម ការរចនាទាក់ទាញ និងរចនាបទបែបសម័យ។

 ស្មាតហ្វូន Galaxy Alpha ត្រូវបានរចនាមកមានរាងក្រាស់បន្តិច ប៉ុន្តែធន់នឹងការកោសឈូត ជាមួគម្របរបស់វារឹងមាំ។ វាជាម៉ូដែលផលិតបន្ទាប់ពី Galaxy Note 4។

ក្រុមហ៊ុន Apple  មិនត្រឹមតែរចនាស្មាតហ្វូនប្រើអេលក្រង់ទំហំ 4 អ៊ីងនោះទេ ប៉ុន្តែថែមទាំងមាន ការផ្លាស់ប្តូរការផលិតមកផលិតស្មាតហ្វូន  iPone 6 ដែលប្រើអេក្រង់ទំហំ ​5.5 អ៊ីងដើម្បីប្រណាំប្រជែងគុណភាពអេក្រង់ជាមួយស្មាតហ្វូនរបស់ក្រុមហ៊ុនផ្សេងៗទៀត។

 

នេះជាការបញ្ចាក់ពីចំណុចខ្លាំង និងខ្សោយរបស់ស្មាតហ្វូនទាំងបីម៉ូដែល​៖

 image

Sony Xperia Z3 Compact

 លក្ខណៈពិសេសផ្ទាល់

អេក្រង់ធំ

កាមេរ៉ាទំហំ 20.7 មេហ្គាភិចសែល

មានស្តង់ដាការពារ IP68 ពីការជ្រាបទឹក សម្រាម

ផ្នែកខាងមុខមានបន្ថែម ប្រព័ន្ធសម្លេង

ថ្ម 600mAh

 ចំណុចខ្សោយ

កញ្ចក់ និងផ្លាស្ទិកនៅផ្នែកខាងក្រៅ

មានទំហំផ្ទុកទិន្ន័យតូចត្រឹម 16GB​

មិនមានមុខងារស្កេនម្រាមដៃសម្រាប់ការពារ

 

 image

Apple iPhone 6

 លក្ខណៈពិសេស

 ផលិតពីអាលុយមីញ៉ូម

មានមុខងារផ្តោតស្វ័យប្រវត្ត

កម្រិតថតវីដេអូ  720p មានល្បឿន

 ចំណុចខ្សោយ

កម្រិតបង្ហាញកាមេរ៉ានៅខ្សោយ

គ្មានប្រព័ន្ទសម្លេងជំនួយ ក្នុងវីដេអូរកម្រិត2160p

គ្មានកាតសម្រាប់ថែមមេម៉ូរ៉ី

មើលទៅមានអេក្រង់ធំ ធ្វើឲ្យរាងវាមើលទៅរីកធំ

 image

Samsung Galaxy Alpha

លក្ខណៈពិសេស

ស្តើងភ្លឺ ទាក់ទាញ

អេក្រង់ធំ និងផ្តល់កម្រិតពន្លឺសមស្របពេលនៅក្រោមកម្តៅថ្ងៃ

មានប្រព័ន្ធគ្រប់គ្រងកម្តៅ

 

ចំណុចខ្សោយ

គ្មានទូរទស្សន៍

ថ្មខ្សោយ ប្រើឆាប់អស់លឿន

ភ្ជាប់មេម៉ូរ៉ីស្រាបតែទំហំ32GB គ្មានជើងកាតសម្រាប់ថែមមេម៉ូរ៉ី