ព័ត៌មាន

ទូរស័ព្ទ iPhone 7 Plus បំពាក់នូវកាមេរ៉ាភ្លោះ ប្រព័ន្ធសំឡេងស្តេរីអូ ប្រព័ន្ធការពារការជ្រាបទឹក

បន្ទាប់ពីការប្រកាសនៅក្នុងព្រឹត្តិការណ៍សន្និសីទនៅយប់មិញនេះ ក្រុមហ៊ុន​ Apple បានប្រកាសបង្ហាញនូវទូរស័ព្ទ​ iPhone 7 និង iPhone 7 Plus ដ៏ទាក់ទាញនឹងស្រស់ស្អាតជាទីបំផុត។ iPhone 7 Plus បានប្រើប្រាស់នូវកាមេរ៉ាទំហំ 12MP ដូចគ្នាតែមួយមាន Wide Angle ទំហំ 28mm ហើយមួយទៀតសម្រាប់​ Telephoto ទំហំ 56mm ដែលអាចធ្វើការថតរូបបានស្រស់ស្អាត និងមុខងារ Effects ជាច្រើនសម្រាប់ជំនួយទៅលើរូបភាព។

 image

កាមេរ៉ា 28mm ប្រើប្រាស់នូវ f/1.8 aperture ហើយ Telephoto កាមេរ៉ាទំហំ 28mm ប្រើប្រាស់នូវ f/2.8 ហើយកាមេរ៉ាមុខរបស់វាពង្រឹងទៅលើ FaceTime Selfies បានស្រស់ស្អាតជាមួយនឹងទំហំដល់ទៅ 7 MP ។ កាមេរ៉ាខាងក្រោយទំហំ 12 មេហ្គាភិចសែលមានល្បឿនថតយករូបភាពលឿនជាងមុនដល់ទៅ 60% ហើយប្រសិទ្ធិភាពរបស់វាគឺស្រស់ស្អាតជាងមុនដល់ទៅ 30% ពិសេសវាប្រើប្រាស់នូវ lens 6 គ្រាប់ជាមួយនឹងភ្លើង​ LEDs 4 គ្រាប់សម្រាប់ជំនួយនៅពេលថតរូប។

 image

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ iPhone 7 Plus បានប្រើប្រាស់នូវ IP67 សម្រាប់ការពារទៅលើការជ្រាបទឹកនៅក្នុងជម្រៅ ១ ម៉ែត្រនៅក្នុងរយៈពេល 30 នាទីដោយគ្មានបញ្ហា។ ហើយចំនែកប្រព័ន្ធស្តេរីអូគឺជាមុខងារថ្មីដែលបានប្រើប្រាស់នៅលើទូរស័ព្ទ​ iPhone 7 Plus ដែលបានបំពាក់នៅជ្រុងខាងលើ និងខាងក្រោមហើយវាទៅនឹងអ្វីដែលក្រុមហ៊ុនមួយនេះដែលបានសន្យាក្នុងការនាំយកនូវ iPhone ស៊េរីថ្មីដែលលឺជាងជំនាន់មុនពីរដង។

 image 

បើនិយាយពីថ្មវិញ ក្រុមហ៊ុន Apple បញ្ជាក់ថា iPhone 7 Plus អាចប្រើប្រាស់បានរយៈពេលយូរជាងជំនាន់មុន 1 ម៉ោង។ វាអាចប្រើប្រាស់ក្នុងការស្តាប់ Wireless Audio បានដល់ទៅ 60 ម៉ោង និងការប្រើប្រាស់ LTE Browsing បានដល់ទៅ 13 ម៉ោង។ ពេលនេះអ្នកអាចធ្វើការកម្មង់ទិញទូរស័ព្ទ iPhone 7 Plus នេះចាប់ពីថ្ងៃទី 9ខែកញ្ញានៅក្នុងតម្លៃ 769 ដុល្លារ ហើយការដឹកជញ្ជូនចាប់ផ្តើមនៅថ្ងៃទី 16 ខែកញ្ញា៕