ព័ត៌មាន

SOLO Drone រូបរាងតូច ស្រស់ស្អាត សមត្ថភាពខ្លាំង

 ផលិតផល SOLO Drone ដែលបានភ្ជាប់ជាមួយនឹង Sensors ចំនួន 35 រួមទាំង Microprocessors ចំនួន​ 20 បានធ្វើឱ្យយន្តហោះគ្មានមនុស្សបើកនេះកាន់តែឆ្លាតវៃ និងអាចប្រតិបត្តិការងារបានច្រើនលើសពីយន្តហោះនាៗ។ វាត្រូវបានបង្កើតឡើងមកជាមួយនឹងភាពទាក់ទាញ ហើយវាមានទម្ងន់ស្រាលថែមទៀតផង បើនិយាយពីការបញ្ជាវិញគឺពិតជាងាយស្រួលហោះហើរ។

image

ការរចនារូបរាងយ៉ាងស្រស់ស្អាតទាក់ទាញនេះបានធ្វើឱ្យ​ SOLO Drone កាន់តែទទួលបាននូវការគាំទ្រខ្លាំងនៅលើទីផ្សារព្រោះកាមេរ៉ារបស់វាអាចចាប់យករូបភាពបានច្បាស់ ហើយការជួសជុលវិញគឺងាយធ្វើបំផុត។

 ដៃបញ្ជា SOLO Controller

 image

នៅលើដៃបញ្ជាមួយនេះ អ្នកអាចទស្សនានូវវីដេអូកម្រិត HD នៅលើទូរស័ព្ទ iOS ឬ Android របស់អ្នកតាមរយៈការប្រើប្រាស់នូវ Wi-Fi បាន ហើយអ្នកអាចប្រើប្រាស់នូវ HDMI Output សម្រាប់ភ្ជាប់ទៅកាន់ទូរទស្សន៍បានផងដែរ។ ដៃបញ្ជានេះអាចធ្វើការសាកថ្ម ឬដោះដូរថ្មថ្មីក៏បាន។

វីដេអូដែលបានបង្ហាញនៅលើអេក្រង់របស់ SOLO Controller នេះជាប្រភេទកូល័រ ហើយវាភ្ជាប់ជាមួយនឹងដៃបញ្ជាច្រើនដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងនៅពេលដែលហោះហើរ ជាពិសេសការហោះឡើង និងចុះវិញគឺប្រើប្រាស់ការចុចនៅលើប៊ូតុងជាការស្រេច។ នៅត្រង់ការគ្រប់គ្រងកាមេរ៉ាវិញ អ្នកអាចចាប់ផ្តើមថតនូវសកម្មភាពទាំងមូល ឬធ្វើការកំណត់ទីតាំងថតបានកាន់តែងាយស្រួល និងអស្ចារ្យបំផុត។

កាមេរ៉ា GoPro HERO4

SOLO Drone នេះបានភ្ជាប់ជាមួយនឹងកាមេរ៉ាដែលល្បីខាងថតរូបបានច្បាស់ GoPro HERO 4 ដែលអាចប្រើប្រាស់មុខងារ Live HD Video នៅលើកាមេរ៉ា GoPro បញ្ជូនទៅកាន់ឧបករណ៍ iOS និង​ Android របស់អ្នក។ អ្នកអាចប្រើប្រាស់នូវ Auto Mode និង Manual Tilt Modes សម្រាប់ធ្វើការកាត់បន្ថយនូវចំណាំងផ្លាត ឬការចាំងនៅ Lens បានថែមទៀត។

 image

អ្នកក៏អាចប្រើប្រាស់ជាមួយនឹងកាមេរ៉ា Sony R10C ដែលជាប្រភេទ DSLR កាមេរ៉ាប្រើប្រាស់នូវ APS-C Image Sensor កម្រិត 20MP ដែលអាចថតរូបភាព វីដេអូបានច្បាស់នៅក្នុងកន្លែងដែលខ្វះពន្លឺ ហើយថែមទាំងដំណើរការស្ងាត់ថែមទៀតផង។ វាអាចប្រើប្រាស់នូវមុខងារ Live HD ហើយអ្នកអាចធ្វើការកំណត់នូវត្រង់ Camera Setting បានច្រើនមុខងារបន្ថែមទៀត។

 image

ការប្រើប្រាស់កម្មវិធី 3DR SOLO APP

SOLO App គឺជាកម្មវិធីសម្រាប់ធ្វើការគ្រប់គ្រងទៅលើយន្តហោះ Drone បានយ៉ាងងាយស្រួលបំផុតនៅលើស្មាតហ្វូន Android និង​ iOS របស់អ្នក។ វាផ្តល់នូវវីដេអូយ៉ាងច្បាស់កម្រិត HD ហើយអ្នកអាចធ្វើការបញ្ជានូវការថតតាមចិត្តរបស់អ្នកដោយប្រើប្រាស់នូវមុខងារ Smart Shots ដែលផ្តល់នូវរូបភាពច្បាស់គ្មានគូប្រៀប។

image