ព័ត៌មាន

ក្រុមហ៊ុនសាមសុងរៀបចំដំណើរកម្សាន្តទៅក្រៅប្រទេសដ៏អស្ចារ្យសម្រាប់តំណាងចែកចាយម៉ាស៊ីនត្រជាក់ឆ្នើមប្រចាំឆ្នាំ 2016

ក្រុមហ៊ុនសាមសុងបានរៀបចំដំណើរកម្សាន្តក្រៅប្រទេសដ៏អស្ចារ្យសម្រាប់តំណាងចែកចាយម៉ាស៊ីនត្រជាក់សាមសុង The Triangle ឆ្នើមប្រចាំឆ្នាំ 2016 ជិត ៥០នាក់ទៅកាន់ប្រទេសថៃដែលមានរយៈពេល 5 ថ្ងៃ ចាប់ពីថ្ងៃទី 24 ខែ សីហា ដល់ ថ្ងៃទី 28 ខែ សីហា ឆ្នាំ 2016។

ដំណើរកម្សាន្តនេះធ្វើទ្បើងក្នុងគោលបំណងដើម្បីបង្កើនទំនាក់ទំនងក្នុងភាពជាដៃគូរអាជីវកម្មរវាងក្រុមហ៊ុនសាមសុង និងតំណាងចែកចាយ លើកទឹកចិត្តដល់តំណាងចែកចាយម៉ាស៊ីនត្រជាក់ឆ្នើមដែលបានសម្រេចផែនការលក់ចាប់ពីខែឧសភា ដល់ខែកក្កដា ក្នុងឆ្នាំ 2016  និងផ្តល់ជូននូវការកម្សាន្តព្រមទាំងការចុះទស្សនកិច្ចមកកាន់រោងចក្រផលិតម៉ាស៊ីនត្រជាក់នៅក្នុងប្រទេសថៃ។

image

លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ក្នុងនាមខ្ញុំជាតំណាងរបស់ក្រុមហ៊ុនសាមសុង ខ្ញុំគិតថាដោយសារតែសាមសុងជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកដែលតែងតែយកចិត្តទុកដាក់លើតំណាងចែកចាយក្នុងប្រទេសកម្ពុជាទើបធ្វើឲ្យមានការរៀបចំដំណើរកម្សាន្តដ៏ពិសេសនេះដើម្បីបង្កើនភាពជិតស្និទ្ធរវាងក្រុមហ៊ុន និងតំណាងចែកចាយក៏ដូចជាការផ្តល់ឱកាសឲ្យពួកគាត់បានធ្វើដំណើរកម្សាន្ត និងចុះទស្សនកិច្ចរោងចក្រផលិតម៉ាស៊ីនត្រជាក់សាមសុងដ៏ទំនើបនៅក្នុងប្រទេសថៃ។»

អ្នកស្រី ស៊ីណាត ដែលជាប្រធានផ្នែកលក់នៅហាង A Green លក់ម៉ាសុីនត្រជាក់នៅតាមបណ្តោយ មហាវិថីកម្ពុជាក្រោមក្នុងទីក្រុងភ្នំពេញបានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយ រីករាយដែលក្រុមហ៊ុនសាមសុងបានជ្រើសរើសយករូបនាងខ្ញុំទៅចូលរួមកម្មវិធីដំណើរកម្សាន្តសម្រាប់តំណាងចែកចាយម៉ាស៊ីនត្រជាក់ឆ្នើមប្រចាំឆ្នាំនេះ ហើយនេះជាលើកដំបូងដែលខ្ញុំបានទៅកាន់ខេត្តក្រះប៊ី និងចុះធ្វើទស្សនកិច្ចរោងចក្រផលិតម៉ាស៊ីនត្រជាក់ប្រចាំប្រទេសថៃ និងបានផ្តិតយកទេសភាពស្អាតៗជាច្រើនព្រមទាំងបានជួបជាមួយដៃគូចែកចាយផ្សេងៗរបស់សាមសុងដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុនមក។»

image

ចំណែកឯ អ្នកស្រី ណារី ដែលជាម្ចាស់ហាង ហួត តារ៉ា លក់ម៉ាសុីនត្រជាក់នៅទីក្រុងភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំសូមអរគុណដែលសាមសុងបានអញ្ជើញរូបនាងខ្ញុំ និងក្រុមគ្រួសារចូលរួមរីករាយដំណើរកម្សាន្តនេះហើយខ្ញុំសង្ឃឹមថាសាមសុងនឹងបន្តរៀបចំដំណើរកម្សាន្ត ផ្សេងៗនៅថ្ងៃមុខដើម្បីបង្កើនទំនាក់ទំនងឲ្យកាន់តែល្អរវាងក្រុមហ៊ុន និងតំណាងចែកចាយ។»

គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ 2016  ក្រុមហ៊ុនសាមសុង​ បាននាំចូលម៉ាស៊ីនត្រជាក់ម៉ូដែលថ្មី Samsung The Triangle 2016 ដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយឲ្យអ្នកប្រើប្រាស់អាចកាត់បន្ថយលើការចំណាយថាមពលរហូតដល់ 68% ដែលជួយសន្សំសំចៃខ្ពស់លើការចំណាយថ្លៃភ្លើងហើយថែមទាំងមានភាពស្ងាត់​ មិនមានសម្លេងរំខាន និងផ្តល់គម្លាតតិចបំផុតនៃការឡើងចុះសីតុណ្ហភាពក្នុងបន្ទប់ ធ្វើឲ្យខ្យល់ត្រជាក់ និងមានភាពបរិសុទ្ធ។

លើសពីនេះទៅទៀត ម៉ាស៊ីនត្រជាក់សាមសុង The Triangle នេះត្រូវបានបំពាក់នូវបច្ចេកវិទ្យា 3 Care Filter និង Virus Doctor ដែលជួយបន្សុទ្ធខ្យល់និងកាត់បន្ថយមេរោគនៅក្នុងបន្ទប់របស់លោកអ្នកបានរហូតដល់ 99%