ព័ត៌មាន

Galaxy Note7ដែលអតិថិជនកំពុងប្រើប្រាស់នឹងត្រូវUpdate ជាមួយ Software ថ្មីដែលអាចសាកថ្មអតិបរិមាបានត្រឹម ៦០% ចាប់ពីថ្ងៃទី 22 កញ្ញា 2016

សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រនិកប្រចាំប្រទេសកម្ពុជា សូមជំរាបជូនអតិថិជនដែលកំពុងប្រើប្រាស់ Galaxy Note 7 ទាំងអស់អោយបានជ្រាបថា នៅថ្ងៃទី ២២​ ខែកញ្ញា​ ២០១៦ ទូរស័ទ្ទរបស់លោកអ្នកនឹងត្រូវធ្វើការ update software ថ្មីដោយស្វ័យប្រវត្តិនៅពេលដែលភ្ជាប់អ៊ិនធឺណេត ជាមួយ Wi-Fi  ដែលនឹងអនុញ្ញាតិអោយសាកថ្មអតិបរិមាបានត្រឹម ៦០%

image

ក្រុមហ៊ុនសូមអភ័យទោសចំពោះភាពមិនងាយស្រួលនេះដល់អតិថិជនរយៈពេលប្រមាណ ១០ថ្ងៃ មុននឹងទទួលបានទូរស័ទ្ទ Galaxy Note 7 ថ្មីនាពេលឆាប់ៗខាងមុខនេះ   ប៉ុន្តែដោយសុវត្ថិភាពរបស់អតិថិជនជាអាទិភាពចម្បង  ក្រុមហ៊ុនយើងខ្ញុំនឹងធ្វើការ update software ថ្មីតាមកាលបរិច្ឆេទដូចជំរាបជូនខាងលើ។

image

ទន្ទឹមគ្នានេះផងដែរ ក្រុមហ៊ុន អំពាវនាវដល់អតិថិជន Galaxy Note 7 ទាំងអស់ដែលពុំទាន់បានចុះឈ្មោះ  សូមអញ្ជើញមកចុះឈ្មោះអោយបានឆាប់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ2016 ដើម្បីប្តូរយក Galaxy Note 7 ថ្មីនាពេលឆាប់ៗខាងមុខនេះ។

image

ដើម្បីចុះឈ្មោះក្នុងកម្មវិធីដូរយក Galaxy Note 7 ថ្មី   ក្រុមហ៊ុនសូមសំណូមពរអតិថិជនទាក់ទងសេវាបំរើអតិថិជនក្រុមហ៊ុនយើងខ្ញុំតាមរយៈទូរស័ទ្ទ 023 99 32 32  ដើម្បីទទួលបានព័ត៌មានលម្អិត រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ អាទិត្យ ចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 6ល្ងាច។