ព័ត៌មាន

ក្រុមហ៊ុនសាមសុងអញ្ជើញអតិថិជនGalaxy Note7​ ទាំងអស់មកទទួលយក Galaxy Note7​ ថ្មី នៅថ្ងៃទី 28 និង 29 ខែកញ្ញា

សេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រុមហ៊ុនសាមសុង

សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រនិកប្រចាំប្រទេសកម្ពុជា សូមអញ្ជើញអតិថិជនGalaxy Note7​ ទាំងអស់មកទទួលយក Galaxy Note7​ ថ្មី នៅថ្ងៃទី 28 និង 29 ខែកញ្ញា 2016 នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រអាគារ L​ ចាប់ពីម៉ោង9ព្រឹក ដល់ម៉ោង 7ល្ងាច។ កាលបរិច្ឆេទថ្មីនេះគឺលឿនជាងកាលបរិច្ឆេទ​ដែលក្រុមហ៊ុនបានប្រកាសលើកមុន​ ដោយសារក្រុមហ៊ុនបានខិតខំដើម្បីអោយអតិថិជនទទួលបានភាពរីករាយជាមួយនឹងបានទូរស័ព្ទថ្មីមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

 image

ក្រុមហ៊ុនយើងខ្ញុំនឹងផ្តល់ជូន អង្គចងចាំ64GB មួយផងដែរ នៅពេលដែលអតិថិជនអញ្ជើញមកទទួលយកGalaxy Note7​ ថ្មីនេះ។ ដើម្បីអោយកម្មវិធីប្តូរយកទូរស័ព្ទថ្មីនេះប្រព្រឹត្តិទៅដោយរលូន ក្រុមហ៊ុនសូមលើកទឹកចិត្តអតិថិជនទាំងអស់ធ្វើការរក្សាទុកឯកសារនានា (Data Back Up)នៅក្នុងទូរស័ព្ទរបស់លោកអ្នក មុនពេលអញ្ជើញមកទទួលយកទូរស័ព្ទថ្មី។  

 ដើម្បីងាយស្រួលដល់អតិថិជនសំគាល់អំពីទូរស័ព្ទ Galaxy Note7​ ថ្មី ក្រុមហ៊ុនសាមសុង បានបង្កើតអាយខន់ពណ៌បៃតងដែលមាននៅលើ 1) the Status Bar; 2) the Always On Display screen; និង 3) the Power Off prompt screen ដូចរូបភាពខាងក្រោម។

image

 ក្រុមហ៊ុនសាមសុងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់​ និងការគាំទ្ររបស់អតិថិជនចំពោះក្រុមហ៊ុនយើងខ្ញុំ ហើយក្រុមហ៊ុននឹងព្យាយាមអោយអស់ពីលទ្ធភាពដើម្បីសុវត្ថិភាពរបស់អតិថិជន និងភាពរីករាយជាមួយនឹងការប្រើប្រាស់ផលិតផលនានារបស់ក្រុមហ៊ុន។