ព័ត៌មាន

ក្រុមហ៊ុន Samsung ចាប់ផ្តើមការលក់ហ្វាប់ប្លេត Galaxy Note 7 សារជាថ្មីម្តងទៀតនៅទូទាំងពិភពលោក

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូការក្នុងការដាក់លក់នូវហ្វាប់ប្លេត​ Galaxy Note 7 សារជាថ្មីនៅទូទាំងពិភពលោក។ ហ្វាប់ប្លេតស្តុកថ្មីត្រូវបានបញ្ជូនទៅកាន់ដៃគូសហការ និងភ្នាក់ងារលក់រាយ ក៏ដូចជាអ្នកចែកចាយធំៗជាច្រើនរួចហើយដែរ។ ហ្វាប់ប្លេតនេះត្រូវបានដោះស្រាយបញ្ហាថ្មរួចរាល់ហើយ។

image

ហ្វាប់ប្លេត Galaxy Note 7 បានដាក់លក់សារជាថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយក្រុមហ៊ុន Samsung កំពុងតែពង្រីកក្នុងការបញ្ជូនហ្វាប់ប្លេតនេះទៅកាន់ទីផ្សារធំៗក្រៅពីនេះទៀត។ ពេលនេះ ហ្វាប់ប្លេត Note 7 បានត្រលប់មកវិញហើយតើតម្រូវការរបស់វានៅតែកើនឡើងដែរឬទេស្របពេលដែលទូរស័ព្ទ iPhone 7 Plus បង្ហាញខ្លួននៅលើទីផ្សារដែលទទួលបានការចាប់អារម្មណ៍យ៉ាងខាំ្លងនោះ? យ៉ាងណាមិញ ក្រុមហ៊ុន Samsung នៅតែមានអ្នកគាំទ្រខ្លាំងដដែល៕