ព័ត៌មាន

ការអាប់ឌែតនូវប្រព័ន្ធសុវត្ថិភាពខែកញ្ញាសម្រាប់ទូរស័ព្ទ Samsung Galaxy A5 (2016) ចាប់ផ្តើមហើយ

ក្រុមហ៊ុន Samsung ទើបតែធ្វើការបញ្ចេញនូវការអាប់ឌែតទៅលើប្រព័ន្ធសុវត្ថិភាពសម្រាប់ទូរស័ព្ទ Galaxy A5 (2016) នៅក្នុងទ្វីបអ៊ឺរ៉ុប ហើយ Firmware របស់វាគឺនៅជំនាន់ XXS3BP18 ដែលជា Patch សុវត្ថិភាពប្រចាំខែកញ្ញានាំយកមកសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នេះ។

image

បើទោះបីជាការអាប់ឌែតនេះបានបង្ហាញខ្លួនហើយក្តី ប៉ុន្តែវាប្រហែលជាត្រូវចំណាយពេលវេលារង់ចាំសម្រាប់លោកអ្នកដែលរស់នៅក្រៅពីទ្វីបអ៊ឺរ៉ុប។ ប្រសិបើលោកអ្នកឆែកមើលនៅក្នុង Setting ហើយមិនទាន់ឃើញមានការអាប់ឌែតទៀតនោះ សូមធ្វើការរង់ចាំបន្តិចសិន៕