ព័ត៌មាន

Samsung SM-G532F ត្រូវបានគេហៅឈ្មោះថា “Galaxy Grand Prime+” មិនមែន “Galaxy Grand Prime (2016)”

តើលោកអ្នកនៅចាំទូរស័ព្ទ Galaxy Grand Prime (2016) ដែរឬទេ? ស៊េរីទូរស័ព្ទជំនាន់បន្ទាប់របស់ Galaxy Grand Prime ត្រូវបានលេចលឺព័ត៌មានជាច្រើនតាំងពីខែសីហាមកម្ល៉េះ។ ពេលនេះវាកាន់តែច្បាស់ហើយថា ទូរស័ព្ទនេះនឹងមិនហៅឈ្មោះថា Galaxy Grand Prime (2016) នោះទេ ប៉ុន្តែវាត្រូវបានគេហៅឈ្មោះថា Galaxy Grand Prime+ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

image

តើវាអាចទេដែលក្រុមហ៊ុនយក្សមួយនេះកំពុងតែផលិតនូវទូរស័ព្ទត្រកូល Grand Prime ចំនួន 2 ស៊េរីក្នុងពេលតែមួយនោះ? ឈ្មោះនេះប្រហែលជាប្រភពដែលអាចជឿជាក់បានព្រោះវាបានមកពីក្រុមហ៊ុន Samsung ផ្ទាល់តែម្តង។

image

ទូរស័ព្ទ Samsung Galaxy Grand Prime+ អាចមានទំហំអេក្រង់ 5 អ៊ីង ឬ 5.1 អ៊ីង បំពាក់នូវ CPU ប្រភេទ MediaTek MT6737T រ៉េមទំហំ 1.5GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 8GB និងប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0.1 ថែមទៀតផង៕