ព័ត៌មាន

Aqua S2 ប្រើជើងស៊ីមពីរ និងមានបន្ថែមមុខងារស្កេន

ក្រុមហ៊ុន Intex បានចូលរួមប្រណាំងប្រជែងក្នុងការផលិតស្មាតហ្វូន ជាពិសេសក្នុងដំណាក់កាលនៃការអភិឌ្ឍន៍ដ៏ខ្លាំក្លានេះ។

 ក្រុមហ៊ុន  Intex  បានបញ្ចេញស្មាតហ្វូនរបស់ខ្លួនជំនាន់ថ្មីមួយទៀត មានឈ្មោះថា Aqua S2។ Aqua S2 រចនាឡើងមានកម្រាស់ 9.65mm  និងមានទម្ងន់  153.8 ក្រាម។ ស្មាតហ្វូននេះ រចនាឡើងដោយបំពាក់អេក្រង់ទំហំ 5.0 ប្រើអេក្រង់បង្ហាញប្រភេទ 854 x 480 IPS។​ ស្មាតហ្វូននេះត្បិតតែថ្មី ប៉ុន្តែថាមពលប្រព័ន្ធប្រត្តិបត្តិការរបស់វាខ្លាំង ដោយភ្ជាប់ប្រព័ន្ធខួរក្បាល quad-core Spreadtrum SC7731 ផ្តល់ល្បឿន 1.2GHz។ ស្មាតហ្វូននេះភ្ជាប់រ៉េមទំហំ 1GB និងមេម៉ូរ៉ីទំហំ 8GB អាចថែមមេម៉ូរ៉ីក្រៅបន្ថែមទៀតបាន។ ក្រុមហ៊ុនរចនាស្មាតហ្វូននេះ ដោយប្រើជើងស៊ីមពីរ និងបំពាក់កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 5​មេហ្គាភិចសែល មានភ្លើង LED។​​  លើសពីនេះស្មាតហ្វូននេះ បានប្រើនូវបច្ចេកវិទ្យាស្កេនម្រាមដៃនៅផ្នែកពីខាងក្រោយ ហើយមានប្រើវិទ្យុ និរន្ធដោយកាសសម្រាប់បន្ថែមការកម្សាន្ត។ ស្មាតហ្វូននេះប្រើថ្ម មានថាមពល 2450 mAh។ ក្រុមហ៊ុន បានបញ្ចេញស្មាតហ្វូននេះ និងចាប់ផ្តើមលក់ចាប់ពីពេលនេះតទៅ។

 image

 

អត្ថបទ៖ Intex

សម្រួល៖លក្ខិណា