ព័ត៌មាន

ព្រឹកស្អែកក្រុមហ៊ុន Oppo បង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមានឈ្មោះថា Oppo R9s

បន្ទាប់ពីទទួលបានជោគជ័យក្នុងការផលិតស្មាតហ្វូន Oppo R9s ពេលនេះក្រុមហ៊ុន Oppo  ទទួលបានជោគជ័យថ្មី ក្នុងការផលិតស្មាតហ្វូនសេរីថ្មី របស់ខ្លួន ដែលមានឈ្មោះថា R9s Plus។

R9s Plus   រចនាឡើងយ៉ាងយកចិត្តទុកដាក់ ដោយប្រើប្រព័ន្ធដំណើរការដ៏ខ្លាំងក្លា មានឈ្មោះថា Snapdragon 653 SoC។ ស្មាតហ្វូនទាំងម៉ូដែលថ្មីនេះ ភ្ជាប់រេមទំហំ 6GB។  Oppo R9s រចនាឡើងដោយបំពាក់អេក្រង់ប្រភេទ full HD ផ្តល់គុណភាពបង្ហាញភ្លឺច្បាស់ត្រជាក់ភ្នែក ជាមួយនឹងកាមេរ៉ាក្រោយរបស់វាមានទំហំ 16 មេហ្គាភិច និងកាមេរ៉ាមុខមានទំហំ 16 មេហ្គាភិចសែល។ វាជាស្មាតហ្វូនដ៏ទាន់សម័យដែលមានតម្លើងអង្គប្រតិបត្តិការ Android 6.0.1 Marshmallow។  ក្រុមហ៊ុននឹងដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនជាផ្លូការនៅព្រឹកស្អែក។

 image

 

 

 

សម្រួល៖លក្ខិណា

ប្រភព៖ Oppo R9s