ព័ត៌មាន

Samsung Galaxy C9 ទទួលបានការទទួលស្គាល់ពី TENAA

ទូរស័ព្ទ Samsung ត្រកូល C ដែលគ្រប់គ្នាបានលឺមកហើយនោះគឺ Samsung Galaxy C9 ដែលមានលេខកូ SM-C9000 បានទទួលគុណភាពបញ្ជាក់ពី TENAA ហើយ។ ការរចនារូបរាងរបស់វាហាក់ដូចជាមិនខុសប្លែកពីទូរស័ព្ទត្រកូល C របស់ខ្លួននោះទេ។ សម្រាប់លក្ខណៈសម្បតិ្តរបស់ទូរស័ព្ទនេះគឺមានអក្រង់ទំហំ 6 អ៊ីងកម្រិតភាពច្បាស់ Full HD, Super AMOLED ប៉ុន្តែបើតាមការបញ្ជាក់ប៉ុន្មានថ្ងៃមុននេះពិ Zuaba ឱ្យដឹងថាអេក្រង់ទូរស័ព្ទនេះមានទំហំត្រឹមតែ 5.7 អ៊ីងតែប៉ុណ្ណោះ។

image

ទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងបំពាក់នូវបន្ទះឈីប Snapdragon 652 រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ កាមេរ៉ាខាងមុខរបសស់វាមានទំហំ 16MP ហើយនឹងកាមេរ៉ាខាងក្រោយក៏មានទំហំ 16MB ផងដែរ។ វាទ្រទ្រង់នូវប្រព័ន្ធ 4GB LTE និងមានថ្មដែលមានថាមពល 4000mAh ។

image

TENAA បានបន្ថែមនូវព័ត៌មានថា ទូរស័ព្ទនេះមានវិមាត្រ 162.9 x 80.7 x 6.9 mm ហើយវាមានទំងន់ត្រឹមតែ 185 ក្រាមតែប៉ុណ្ណោះ។ ការប្រកាសនូវទូរស័ព្ទ Galaxy C9 នេះនឹងធ្វើការប្រកាសនៅក្នុងចន្លោះខែតុលា និងវិច្ឆិកា៕