ព័ត៌មាន

Samsung Galaxy Tab S 10.5 ចាប់ផ្តើមទទួលបានការអាប់ឌែត Marshmallow

ក្រុមហ៊ុន AT&T បានចាប់ផ្តើមក្នុងការបញ្ចេញនូវការអាប់ឌែតថ្មីមួយសម្រាប់ម៉ូដែល Samsung Galaxy Tab S 10.5 អ៊ីងនៅលើបណ្តាញរបស់ខ្លួន។ ការអាប់ឌែតនេះមានទំហំត្រឹមតែ 1063MB ហើយវាដំណើរការមកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 6.0.1 រួមទាំងសុវត្ថិភាព Patch សម្រាប់ខែកញ្ញាផងដែរ។

image

បន្ថែមពីនេះទៀតនោះ ការអាប់ឌែតនេះក៏បានរួមបញ្ចូលនូវមុខងារ NumberSync ដែលអនុញ្ញាតឱ្យលោកអ្នកធ្វើការប្រើប្រាស់នូវថេប្លេតរបស់អ្នកធ្វើការបង្កើត និងទទួលនូវការខលជាសំឡេងឬវីដេអូតាមរយៈលេខទូរស័ព្ទផងដែរ។ ប្រសិនបើអ្នកចង់ដឹងពីការអាប់ឌែតនេះ អ្នកអាចឆែកមើលនៅក្នុង Settings ដែលមាននៅក្នុងថេប្លេតរបស់អ្នកបានផងដែរ៕