ព័ត៌មាន

បុគ្គលិកស្ម័គ្រចិត្តមកពីក្រុមហ៊ុនសាមសុងនៅតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានីពង្រីកសេចក្តីស្រទ្បាញ់ តាមរយៈកម្មវិធី Love and Care ដល់សហគមន៍ក្នុងប្រទេសកម្ពុជា

កម្មវិធី Love and Care គឺជាការផ្តួចផ្តើមនៃកម្មវិធីស្ម័គ្រចិត្តក្នុងតំបន់ និងជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់សម្រាប់កម្មវិធីស្ម័គ្រចិត្តប្រចាំឆ្នាំជាសកលរបស់ក្រុមហ៊ុនសាមសុងក្នុងឆ្នាំ 2016  ដែលមានបុគ្គលិកចំនួន 56នាក់មកពីប្រទេសទាំង 11 មកចំណាយពេលវេលាដ៏មានតម្លៃជាមួយនឹងកុមារក្នុងប្រទេសកម្ពុជាដែលមានចំនួនលើសពី 2,800

 សម្រាប់ឆ្នាំនេះ អ្នកស្ម័គ្រចិត្តមកពីបណ្តាក្រុមហ៊ុនសាមសុងក្នុងអាស៊ីអាគ្នេយ៍ និងអូសេអានី បាននាំគ្នាមកចូលរួមក្នុងកម្មវិធី ‘Samsung Love and Care’ ដែលជាកម្មវិធីស្ម័គ្រចិត្តប្រចាំឆ្នាំរបស់បុគ្គលិកសាមសុង។ ស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់សាមសុងដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងសហគមន៍ កម្មវិធីនេះបានភ្ជាប់មកនូវជាមួយបច្ចេកវិទ្យា និងធនធានផ្សេងៗទៀតដើម្បីដោះស្រាយគម្លាតនៃការអប់រំ និងបញ្ហាសង្គមក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជាក្នុងឆ្នាំនេះ។

 ដោយជាផ្នែកមួយនៃកម្មវិធីស្ម័គ្រចិត្តប្រចាំឆ្នាំជាសកលរបស់ក្រុមហ៊ុនសាមសុង កម្មវិធី Samsung Love and Care បានប្រមូលបុគ្គលិកស្ម័គ្រចិត្តជាច្រើននៅទូទាំងតំបន់។ ចាប់ផ្តើមពីថ្ងៃទី 24  ខែតុលា ឆ្នាំ 2016 មានបុគ្គលិកស្ម័គ្រចិត្តសរុបចំនួន 56 អ្នកបានចុះសួរសុខទុក្ខកុមាររស់នៅក្នុងសហគមន៍កម្ពុជាលើសពី 2,800  អ្នកក្នុងរយៈពេលបីថ្ងៃ។

image

 image

image

 លោកស្រី Irene Ng អនុប្រធានទទួលបន្ទុកផ្នែកសាជីវកម្មទីផ្សារ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានីបានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុនសាមសុង យើងតែងតែប្តេជ្ញាចិត្តថាយើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការបង្កើតសមិទ្ធផលអាជីវកម្ម និងរួមចំណែកជាមួយនឹងសហគមន៍។ បន្ទាប់ពីទទួលបានភាពជោគជ័យ និងការឆ្លើយតបវិជ្ជមានពីបុគ្គលិកស្ម័គ្រចិត្ត​កាលពីឆ្នាំមុន យើងពិតជារំភើបដែលបានបង្ហាញខ្លួនក្នុងប្រទេសកម្ពុជាជាមួយនឹងការផ្តួចផ្តើមដ៏មានន័យខ្លឹមសារនេះ។ យើងជឿជាក់ថាបច្ចេកវិទ្យាអាចជួយពង្រឹងដល់សមត្ថភាព និងចំណេះដឹងរបស់យុវជន ហើយយើងចង់បង្កើតការផ្លាស់ប្តូរវិជ្ជមានសម្រាប់បំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ក្នុងស្រុក និងយកចិត្តទុកដាក់លើការរស់នៅរបស់កុមារ។ សម្រាប់បុគ្គលិករបស់យើង​ នេះជាឱកាសដ៏ល្អមួយក្នុងការចូលរួមចំណែកជាមួយនឹងសហគមន៍ក្នុងប្រទេសកម្ពុជា។»

រួមជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលដូចជា អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) និងអង្គការលើកស្ទួយប្រជាពលរដ្ឋ (PIO) បុគ្គលិកស្ម័គ្រចិត្តរបស់សាមសុង បានរៀបចំសកម្មភាពអប់រំ និងការកម្សាន្តផ្សេងៗសម្រាប់កុមារកម្ពុជានិងនាំមកនូវភាពសប្បាយរីករាយជូនសហគមន៍។ ជាមួយនឹងការប្រើប្រាស់សាមសុងថេបប្លេត និងកម្មវិធីសិក្សា អ្នកស្ម័គ្រចិត្តបានបង្កើតភាពស្និទ្ធស្នាលជាមួយនឹងកុមារតាមរយៈការលេងល្បែងអប់រំ បង្រៀនពួកគាត់នូវជំនាញគិតលេខនិងអក្ខរកម្ម។ អ្នកស្ម័គ្រចិត្តថែមទាំងបានជួយកែលំអសាលារៀន ដូចជាការលាបជញ្ជាំងថ្នាក់រៀន តុឲ្យមានពណ៌ស្រស់ស្អាត ព្រមទាំងជួយបង្រៀនកុមារឲ្យចេះដាំដើមឈើ ថែរក្សាបរិស្ថាន និងការផ្លាស់ប្តូរវប្បធម៌ដ៏គួរឲ្យកត់សម្គាល់។

image

image

image

image

image

image

image

 លោកស្រី Madam Elisabeth Bardon-Debats ដែលជាសមាជិកក្រុមប្រឹក្សាភិបាលបណ្តោះអាសន្ននៃអង្គការ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ក្រុមហ៊ុនសាមសុងក្នុងការខិតខំប្រែងប្រែងជួយដល់ក្មេងអនាថាក្នុងប្រទេសកម្ពុជា។ ខ្ញុំពិតជាមានអារម្មណ៍រំភើបនៅពេលដែលឃើញការប្តេជ្ញាចិត្ត និងភាពសប្បាយរីករាយចេញពីអ្នកស្ម័គ្រចិត្ត ដែលបាននាំមកឲ្យមានការផ្លាស់ប្តូរវិជ្ជមានមួយ។ ការប្រើប្រាស់បច្ចេកវិទ្យាពិតជាមានសារៈសំខាន់ណាស់សម្រាប់ដោះស្រាយបញ្ហាដែលយើងប្រឈមមុខជារឿយៗ ក្នុងការអប់រំកុមារ ហើយយើងឃើញថា វាក៏បានផ្តល់លទ្ធផលវិជ្ជមានផងដែរ។»

image

image

image

 អ្នកស្រី Phymean Noun  (ភីមាន នួន) ដែលជានាយកប្រតិបត្តិនៃអង្គការលើកស្ទួយប្រជាពលរដ្ឋ (PIO) បានបង្ហាញចំណាប់អារម្មណ៍ថា៖ «កូនៗរបស់យើង ពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលបានបង្កើតភាពជិតស្និទ្ធជាមួយបុគ្គលិកស្ម័គ្រចិត្តរបស់សាមសុង។ នេះជាឱកាសដ៏ល្អមួយដែលកម្រនឹងមាន ព្រោះពួកគាត់មិនសូវមានឱកាសក្នុងការជួបនឹងមនុស្សមកពីប្រទេសផ្សេងៗ និងរៀនសូត្រពីវប្បធម៌របស់ពួកគេ ហើយយើងសង្ឃឹមថាយើង នឹងបានធ្វើការជាមួយសាមសុង ដើម្បីបន្តជួយឧបត្ថម្ភដល់កុមារកម្ពុជានាពេលអនាគត។»

image

image

image

image

image

image

បុគ្គលិកស្ម័គ្រចិត្តរបស់សាមសុងមកពីប្រទេស New Zealand បានបង្ហាញចំណាប់អារម្មណ៍ថា៖ «វាគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ! ទោះបីជាកម្មវិធីនេះមានរយៈពេលតែបីថ្ងៃ ប៉ុន្តែខ្ញុំជឿជាក់ថាការរួមចំណែកតិចតួចនេះនឹងធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងធំក្នុងជីវិតរបស់កុមារទាំងអស់នេះ។ ខ្ញុំនឹងរង់ចាំចូលរួមកម្មវិធីនេះម្តងទៀតនៅឆ្នាំក្រោយ។»

កិច្ចខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា

ក្រៅពីការរៀបចំកម្មវិធី Love and Care ក្រុមហ៊ុនសាមសុងថែមទាំងបានចួលរួមជួយជម្រុញគំនិតផ្តួចផ្តើមសម្រាប់សហគមន៍នៅក្នុងប្រទេសកម្ពុជា។ សាមសុងយល់ឃើញថាការអប់រំគឺជាគ្រាប់ពូជនៃគំនិតច្នៃប្រឌិត ដូច្នោះហើយ សាមសុងបាន បង្កើតកម្មវិធីដែលគាំទ្រដល់វិស័យអប់រំរបស់យុវជន និងបណ្តុះបណ្តាលការងារតាមរយៈបច្ចេកវិទ្យា​ សេវាកម្ម និងជំនាញរបស់យើង។ ស្របជាមួយនឹងវិធីសាស្រ្តនេះផងដែរ សាមសុងសាខាកម្ពុជាបានចូលរួមគំនិតផ្តួចផ្តើមបី ជូនប្រជាពលរដ្ឋក្នុងរយៈប៉ុន្មានឆ្នាំកន្លងមកនេះ​ ដែលមានដូចខាងក្រោម៖

វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា SamsungTech Institute

វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា SamsungTech Institute​ បង្កើតទ្បើងក្នុងឆ្នាំ 2014 គឺជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈដែលយុវជនអាចសិក្សាពីមូលដ្ឋាននៃព័ត៌មានវិទ្យា  និងជំនាញវិស្វកម្ម។ វគ្គបណ្តុះបណ្តាលនេះត្រូវបានបង្កើតទ្បើងដើម្បីផ្តល់ជូនយុវជននូវឱកាសជាច្រើន ក្នុងការឈានទៅរកអនាគតល្អប្រសើរសម្រាប់ខ្លួន និងដោះស្រាយកង្វះខាតទេពកោសល្យបច្ចេកទេសក្នុងឧស្សាហកម្ម។ មកទល់សព្វថ្ងៃនេះ វគ្គបណ្តុះបណ្តាល Tech Institute របស់សាមសុងសាខាកម្ពុជាបានបណ្តុះបណ្តាលសិស្សលើសពី 190  នាក់ ដោយផ្តល់ជូនពួកគាត់ជាមួយនឹងថ្នាក់រៀនដ៏មានផាសុកភាព និងមេរៀនសម្រាប់អនុវត្ត ក្នុងគោលបំណងសម្រាប់ចាប់យកការងារនាពេលអនាគត។

សៀវភៅរឿងនិទានសម្រាប់កុមារ

ក្នុងគោលបំណងដើម្បីបណ្តុះនូវទម្លាប់អានដ៏ល្អសម្រាប់កុមារនៅសាលាបឋមសិក្សា សាមសុងសាខាកម្ពុជាបានឧបត្ថម្ភសៀវភៅរឿងនិទានចំនួន 5,000 ក្បាលជូនទៅដល់ក្រសួងអប់រំ ហើយបន្ទាប់មកបានចែកចាយជូនទៅដល់បឋមសិក្សានៅតាមបណ្តាខេត្តផ្សេងៗ។ គំនិតផ្តួចផ្តើមនេះបានបង្កើតទ្បើងដោយសារកង្វះខាតសម្ភារៈសិក្សាសម្រាប់កុមារដែលកំពុងសិក្សានៅក្នុងថ្នាក់បឋមសិក្សា ហើយមកទល់សព្វថ្ងៃនេះ មានសិស្សលើសពី 15,000នាក់ មកពីសាលាបឋមសិក្សាចំនួន 50 ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា ដែលបានទទួលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ។

គាំទ្រគម្រោងអភិរក្សអង្គរវត្ត

សាមសុងសាខាកម្ពុជាក៏បានសហការជាមួយនឹងអជ្ញាធរជាតិសម្រាប់ការការពារ និងគ្រប់គ្រងប្រាសាទអង្គរ នៅក្នុងតំបន់នៃខេត្តសៀមរាប (APSARA) ដើម្បីជួយក្នុងការអភិរក្សប្រាង្គប្រាសាទអង្គរវត្ត។ ជាមួយនឹងការដាក់បង្ហាញផលិតផលរបស់ Galaxy J ស៊េរី  នៅក្នុងប្រទេសកម្ពុជា សាមសុងសាខាកម្ពុជាបានធ្វើឲ្យទូរស័ព្ទដៃទាំងនេះក្លាយជាផលិតផលក្នុងស្រុក ដោយភ្ជាប់មកនូវជាមួយនឹងរូបភាពប្រាង្គប្រាសាទអង្គរវត្ត នៅលើប្រអប់និងរូបតំណាងប្រាសាទអង្គរវត្តនៅលើទូរស័ព្ទផ្ទាល់។ លើសពីនេះទៅទៀត សាមសុងសាខាកម្ពុជាបានឧបត្ថម្ភទឹកប្រាក់ចំនួន​ មួយមុឺនរៀល (2.5 ដុល្លារសហរដ្ឋអាមេរិក) លើចំនួនទូរស័ព្ទដែលបានលក់ចេញទៅដល់ APSARA ។ ក្រុមហ៊ុនសាមសុងរំពឹងថាការរួមចំណែកពីការលក់ទូរស័ព្ទ Galaxy J ស៊េរីនេះ នឹងឈានដល់ ដប់មុឺនដុល្លារសហរដ្ឋអាមេរិក នៅខែធ្នូ ឆ្នាំ 2016 ។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com