ព័ត៌មាន

ទូរស័ព្ទ​ Samsung Galaxy S7 Edge 4G+ ពណ៌ខៀវទឹកសមុទ្រនឹងធ្វើដំណើរទៅកាន់តៃវ៉ាន់ និងសិង្ហបុរីឆាប់ៗនេះ

ទូរស័ព្ទពណ៌ខៀវទឹកសមុទ្ររបស់ Note 7 គឺទទួលបានការចាប់អារម្មណ៍ពេញនិយមយ៉ាងខ្លាំង ប៉ុន្តែដោយសារតែបញ្ហាថ្មបានធ្វើឱ្យក្រុមហ៊ុន Samsung ប្រកាសឈប់ផលិត និងប្រកាសប្រមូលចូលមកវិញនូវ Galaxy Note 7 ទាំងអស់ទូទាំងពិភពលោក។ ពេលនេះពណ៌ទឹកសមុទ្រដ៏ស្រស់ស្អាតនេះ អតិថិជននៅតែអាចជាវបានសម្រាប់ម៉ូដែល Galaxy S7 Edge ។

image

ថ្មីៗនេះ ក្រុមហ៊ុន Samsung មានគម្រោងក្នុងការដាក់លក់នូវទូរស័ព្ទ Samsung Galaxy S7 Edge ពណ៌ខៀវទឹកសមុទ្រនេះដែលដំណើរការនូវប្រព័ន្ធ 4G+ ដាក់ដំណើរការនៅក្នុងតៃវ៉ាន់ និងប្រទេសសិង្ហបុរីនៅពេលឆាប់ៗនេះ។ ទូរស័ព្ទនេះនឹងធ្វើដំណើរទៅដល់សិង្ហបុរីនៅថ្ងៃទី ៥ ខែវិច្ឆិកា និងតៃវ៉ាន់នៅថ្ងៃទី ១ ខែវិច្ឆិកាសម្រាប់ជម្រើសទំហំ 32GB ។

តម្លៃរបស់ទូរស័ព្ទនេះគឺ 1090 SGD (ប្រហែលជា 788 ដុល្លារ) នៅក្នុងប្រទេសសិង្ហបុរី ចំនែកនៅតៃវ៉ាន់វិញតម្លៃរបស់វាវិញគឺ 24,900 NTD (​ប្រហែលជា 787 ដុល្លារ)។ សម្រាប់ពណ៌ទឹកសមុទ្រដូចគ្នានៅសហរដ្ឋអាមេរិចវិញមិនមានអ្វីដែលថ្មីនោះទេនៅលើ Hardware ប៉ុន្តែវាគ្រាន់តែមានពណ៌ថ្មីប៉ុណ្ណោះ៕