ព័ត៌មាន

សេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រុមហ៊ុនសាមសុងសម្រាប់អតិថិជន Galaxy Note 7 ទាំងអស់!

អតិថិជនGalaxy Note7​ ទាំងអស់អាចប្តូរយក Galaxy S7 edge ឬ Galaxy Note 5 ជាមួយទឹកប្រាក់បន្ថែមឬប្តូរយកទឹកប្រាក់វិញពីថ្ងៃទី១០ ដល់៣០ វិច្ឆិកា 2016

ដើម្បីសុវត្ថិភាពរបស់អតិថិជន ក្រុមហ៊ុនសាមសុងបានឈប់លក់ និងដូរ ព្រមទាំងសម្រេចចិត្តឈប់ផលិត Galaxy Note7 តែម្តង។ អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់ទាំង Galaxy Note7ចាស់ និង Galaxy Note7 ដែលបានដូរថ្មី គួរបិទទូរស័ព្ទ និងឈប់ប្រើប្រាស់បន្ត ហើយទទួលយកអត្ថប្រយោជន៍ពីការដូរយកទូរស័ព្ទសាមសុងថ្មីជាមួយទឹកប្រាក់បន្ថែម​ ឬប្តូរយកទឹកប្រាក់វិញ។

 image

នៅក្នុងប្រទេសកម្ពុជា​ អតិថិជន Galaxy Note7 ​ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ដូចខាងក្រោម៖

  • ប្តូរ Galaxy Note7 យក Galaxy S7 edge ជាមួយទឹកប្រាក់$170 ($70 សម្រាប់តម្លៃ ខុសគ្នារវាង Galaxy Note7 និង Galaxy S7 edge + $100 សម្រាប់ទឹកប្រាក់បន្ថែម)
  • ប្តូរ Galaxy Note7 យក Galaxy Note5 ជាមួយនឹងទឹកប្រាក់ $210 ($110 សម្រាប់តម្លៃ ខុសគ្នារវាង Galaxy Note7 និង Galaxy Note5 +  $100 សម្រាប់ទឹកប្រាក់បន្ថែម)
  • ប្តូរ Galaxy Note7 យកទឹកប្រាក់វិញ

កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី 10  ដល់ 30 ខែវិច្ឆិកា ឆ្នាំ2016 នៅហាងទំនើបសាមសុងរបស់អ្នកនាំចូលផលិតផលសាមសុង​ផ្លូវការនៅកម្ពុជា។

  1. សម្រាប់អតិថិជនដែលបានទិញពីហាងទំនើបសាមសុង Apsara, KLD ឬ Nika ដែលជា អ្នកនាំចូលផលិផលសាមសុងផ្លូវការ​​​សូមអញ្ជើញទៅកាន់ហាងទំនើបសាមសុង KLD  ទល់មុខអាគារភ្នំពេញថៅវើ  ហាងទំនើបសាមសុង Apsara   នៅជិតផ្សារដេប៉ូ ឬ ហាងទំនើបសាមសុង Nika ជិតស្តុបបូកគោ។

  2. សម្រាប់អតិថិជនដែលមិនបានទិញពីហាងទំនើបសាមសុង Apsara, KLD ឬ Nika សូមអញ្ជើញទៅកាន់ហាងដែលលោកអ្នកបានទិញដើម្បីទទួលបានការសម្របសម្រួលពីហាងទាំងនោះ​​​​​​​​​​សម្រាប់កម្មវិធីនេះ។

ក្រុមការងារយើងខ្ញុំនឹងទាក់ទងលោកអ្នកដើម្បីផ្តល់ព័ត៌មានបន្ថែម ហើយប្រសិន​បើលោកអ្នកមានចម្ងល់ផ្សេងៗ សូមទាក់ទាក់ផ្នែកបំរើអតិថិជនយើងខ្ញុំតាមរយៈទូរស័ព្ទ 023 99 32 32

 ក្រុមហ៊ុនយើងខ្ញុំ សូមអភ័យទោសដោយសុច្ចចិត្តចំពោះការលំបាកដល់អតិថិជន ​និងដៃគូនានា ហើយក្រុមហ៊ុនសូមលើកទឹកចិត្តដល់អតិថិជន Galaxy Note7 ទាំងអស់ចូលរួមជាមួយកម្មវិធីនេះ។