ព័ត៌មាន

បុគ្គលិកស្ម័គ្រចិត្តមកពីក្រុមហ៊ុនសាមសុងចុះមកបង្រៀនសិស្សានុសិស្ស និងចែកអំណោយនៅវិទ្យាល័យហ៊ុនសែនបូរី100ខ្នង

បន្ទាប់ពីក្រុមហ៊ុនសាមសុងបានរៀបចំកម្មវិធី ‘Samsung Love and Care’ ដែលជាកម្មវិធីស្ម័គ្រចិត្តប្រចាំឆ្នាំរបស់បុគ្គលិកសាមសុងដ៏អស្ចារ្យដើម្បីដោះស្រាយគម្លាតនៃការអប់រំ និងបញ្ហាសង្គមក្នុងប្រទេសកម្ពុជា សាមសុងក៏នៅបន្ដបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងសហគមន៍កម្ពុជាតាមរយៈកម្មវិធីស្ម័គ្រចិត្តរបស់បុគ្គលិកសាមសុងមួយទៀត ដែលធ្វើទ្បើងនៅឯវិទ្យាល័យហ៊ុនសែនបូរី100ខ្នង

 image

កម្មវិធីនេះមានរយៈពេល ចាប់ពីថ្ងៃទី 29 ខែតុលា ដល់ថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2016 ដោយមានបុគ្គលិកស្ម័គ្រចិត្តរបស់សាមសុងចំនួន 26 នាក់មកពីប្រទេសកូរ៉េ  ចុះមកសួរសុខទុក្ខ និងបង្រៀនដល់សិស្សានុសិស្សចំនួន 300 នាក់ដែលកំពុងសិក្សានៅវិទ្យាល័យហ៊ុនសែនបូរី​​ 100 ខ្នង។

 image

បុគ្គលិកស្ម័គ្រចិត្តរបស់សាមសុងទាំងអស់ បានបង្រៀនឲ្យសិស្សានុសិស្សទាំងអស់យល់ដឹងអំពីការអប់រំផ្នែកវិទ្យាសាស្រ្ត និងចេះប្រើប្រាស់កម្មវិធី Microsoft Office ក្នុងការវាយអត្ថបទ រៀបចំគម្រោង និងឌីហ្សាញ ជាដើម។ល។ ម្យ៉ាងទៀត អ្នកស្ម័គ្រចិត្តទាំងអស់ក៏បានជួយតុបតែងលំអដោយលាបពណ៌ទាំងក្នុង និងក្រៅសាលាផងដែរ។

 image

image

image

image

image

អ្វីដែលអស្ចារ្យនោះគឺ ក្រុមហ៊ុនសាមសុងក៏បានសាងសង់មជ្ឈមណ្ឌលព័ត៌មានវិទ្យាមួយនៅក្នុងសាលារៀនដើម្បីផ្តល់នូវការអប់រំផ្នែកព័ត៌មានវិទ្យាទៅដល់សិស្សានុសិស្សឲ្យកាន់តែប្រសើរទ្បើង ហើយព្រមទាំងជួយផ្គត់ផ្គង់នូវគ្រឿងបចេ្ចកវិទ្យា សម្រាប់ប្រើប្រាស់ក្នុងថ្នាក់រៀនដែលរួមមានដូចជា កុំព្យូទ័រយួរដៃសាមសុង 30 គ្រឿង ឧបករណ៍បញ្ចាំងរូបភាព និងសម្ភារៈផ្សេងៗទៀត សម្រាប់ទ្រទ្រង់វិស័យព័ត៌មានវិទ្យានៅក្នុងសាលារៀន។

 image

image

image

image

នៅក្នុងឱកាសពិសេសនេះ លោក Seungho Choi ដែលជាអគ្គនាយក នៃសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា-ទ្បាវ បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុនសាមសុង យើងតែងតែប្តេជ្ញាចិត្តថាយើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការបង្កើតសមិទ្ធផលអាជីវកម្ម និងរួមចំណែកជាមួយនឹងសហគមន៍។ យើងជឿជាក់ថាបច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យអប់រំ ដែលអាចជួយពង្រឹងដល់សមត្ថភាព និងចំណេះដឹងរបស់យុវជន។ ហើយសម្រាប់បុគ្គលិករបស់យើង នេះជាឱកាសដ៏ល្អមួយក្នុងការចូលរួមចំណែកជាមួយនឹងសហគមន៍ក្នុងប្រទេសកម្ពុជា។»

image

image

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ news.samsung.com/global