ព័ត៌មាន

Samsung នឹងចាប់ផ្តើមធ្វើការសាកល្បងប្រព័ន្ធប្រតិបត្តិការ Nougat សម្រាប់ Galaxy S7 នៅថ្ងៃទី 9 ខែវិច្ឆិកា

កាលពីប៉ុន្មានថ្ងៃមុននេះ វាមានរបាយការណ៍មួយដែលបញ្ជាក់ថាក្រុមហ៊ុន Samsung នឹងធ្វើការតេស្តសាកល្បងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ​ Android 7.0 Nougat សម្រាប់ទូរស័ព្ទ Galaxy S7 និង Galaxy S7 Edge នៅក្នុងចក្រភពអង់គ្លេស។

image

ពេលនេះ ការធ្វើការតេស្តនូវ Beta-Test នឹងធ្វើការប្រកាសនៅថ្ងៃទី 9 ខែវិច្ឆិកា។ នេះគឺជារូបភាពបែកធ្លាយមួយដែលបញ្ជាក់ពីការតម្លើងនូវប្រព័ន្ធប្រតិបត្តិការនេះនៅថ្ងៃទី 9 ខែវិច្ឆិការហូតដល់ពាក់កណ្តាលខែធ្នូ។ អ្នកប្រើប្រាស់នូវទូរស័ព្ទ Galaxy S7 និង S7 Edge អាចធ្វើការចុះឈ្មោះដើម្បីទាញយកកម្មវិធី Galaxy Beta Program App ចេញពី Galaxy Apps ។

image

ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat បាននាំយកនូវការពង្រឹងទៅលើរូបភាព Emoji និងបច្ចេកវិទ្យា Vulkan API សម្រាប់ដំណើរការជំនួយប្រព័ន្ធលេងហ្គេម និងប្រព័ន្ធ Doze ដ៏ឆ្លាតវៃដើម្បីរក្សាថាមពលបានកាន់តែយូរ៕