ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy A3 (2016) ទទួលបានការអាប់ឌែតនូវប្រព័ន្ធសុវត្ថិភាពសម្រាប់ខែវិច្ឆិកា

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានចាប់ផ្តើមបញ្ចេញនូវការអាប់ឌែតទៅលើប្រព័ន្ធសុវត្ថិភាពសម្រាប់ខែវិច្ឆិកានៅលើបញ្ជីទូរស័ព្ទរបស់ខ្លួនហើយ។ កាលពីសប្តាហ៍មុននេះ យើងមើលឃើញថាទូរស័ព្ទ Galaxy A5 (2016) បានធ្វើការបញ្ចេញនូវការអាប់ឌែតទៅលើប្រព័ន្ធសុវត្ថិភាពចុងក្រោយ ហើយនៅថ្ងៃនេះទូរស័ព្ទ Galaxy A3 (2016) ក៏បានធ្វើការអាប់ឌែតប្រព័ន្ធសុវត្ថិភាពផងដែរ។

image

ការអាប់ឌែតនេះត្រូវបានធ្វើឡើងសម្រាប់ទូរស័ព្ទ A3 (2016) នៅទូទាំងទ្វីបអ៊ឺរ៉ុប ហើយវានៅមិនទាន់ច្បាស់នោះទេដែលពេលណាដែលការអាប់ឌែតនេះបានធ្វើឡើងសម្រាប់ម៉ូដែល Unlocked នោះ។ វានៅមិនទាន់ច្បាស់នោះទេ ប៉ុន្តែប្រហែលជាពេលឆាប់ៗខាងមុខនេះ។

សម្រាប់ Firmware ថ្មីនេះមានលេខកូដ XXU2BPK2 ហើយវាបាននាំយកនូវការជួសជុលនូវប្រព័ន្ធសុវត្ថិភាពដល់ទៅ 60 ផ្សេងគ្នាចេញពី Google និងការពង្រឹងទៅលើ​Software ដល់ទៅ 14 ចំនុចថែមទៀត។ អ្នកអាចចូលទៅមើលនៅក្នុង Settings > About Device > Software Update ហើយចុចនៅលើប៊ូតុង​ Update ៕