ព័ត៌មាន

ក្រុមហ៊ុនសាមសុងរៀបចំយុទ្ធនាការមួកសុ​វត្ថិភាពនៃសកម្មភាពសង្គមក្នុងប្រទេសកម្ពុជា

ដោយជាផ្នែកមួយនៃកម្មវិធី Samsung “Love & Care”  ក្រុមហ៊ុនសាមសុងក៏នៅបន្តជម្រុញឲ្យមានការផ្តួចផ្តើមសម្រាប់សហគមន៍នៅក្នុងប្រទេសកម្ពុជា។

ការបង្កើតយុទ្ធនាការមួកសុវត្ថិភាពនៃសកម្មភាពសង្គមក្នុងប្រទេសកម្ពុជា សាមសុងបានយល់ឃើញថាច្បាប់ចរាចរណ៍ពិតជាមានសារៈសំខាន់ណាស់នៅក្នុងប្រទេស ក្នុងការធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកបើកបរយាន្តជំនិះ និងទោចក្រយាន្តយន្ត ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវផ្សេងៗទៀតដើម្បីអនុវត្តការធ្វើ ដំណើរជាប្រចាំរបស់ពួកគេឲ្យកាន់តែមានភាពងាយស្រួល និង​សុវត្ថិភាព។

image

យុទ្ធនាការមួកសុវត្ថិភាពនៃសកម្មភាពសង្គមរបស់សាមសុងសម្រាប់សិស្សានុសិស្ស ដែលស្ថិតក្រោមកម្មវិធី Samsung “Love & Care” បានធ្វើទ្បើងកាលពីថ្ងៃទី12  ខែធ្នូ ឆ្នាំ2016 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋាលេខានៃក្រសួងអប់រំ យុវជន និងកីទ្បា រួមទាំងលោកគ្រូអ្នកគ្រូ​ និងសិស្សានុសិស្ស ប្រមាណជាង 1000 នាក់នៅវិទ្យាល័យចំណេះទូទៅ​ និងបច្ចេកទេស​ ហ៊ុន សែន ជម្ពូវ័ន។

image

image

លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយក្នុងការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាល័យចំណេះទូទៅ​ និងបច្ចេកទេស​ ហ៊ុន សែន ជម្ពូវ័នដើម្បីសម្ភោធយុទ្ធនាការមួកសុវត្ថិនៃសកម្មភាពសង្គមរបស់សាមសុង។ យុទ្ធនាការនេះគឺជាផ្នែកមួយនៃសកម្មភាពរបស់ Samsung “Love & Care” ដើម្បីចូលរួមចំណែកក្នុងការជួយដល់សហគមន៍របស់យើងដូចជាកម្មវិធីស្ម័គ្រចិត្តរបស់បុគ្គលិកសាមសុង កម្មវិធីបរិច្ចាគសៀវភៅសាមសុង កម្មវិធីបរិច្ចាគឈាមរបស់បុគ្គលិកសាមសុង កម្មវិធីបរិច្ចាគផលិតផលសាមសុង គំរោងបរិច្ចាគដល់មូលនិធិអភិរក្សអង្គរវត្ត និងមានកម្មវិធីជាច្រើនទៀត។”

image

លោកអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងប្រចាំកម្ពុជាក៏បានផ្ញើសារជូន សិស្សានុសិស្សអោយត្រូវតែពាក់មួកសុវត្ថិភាពជាប្រចាំនៅពេលដែលបើកបរម៉ូតូ ឬជិះកង់ ដើម្បីទទួលបានសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីគ្រួសារ និងដើម្បីសង្គមកម្ពុជា។

image

 ឯកឧត្តម ប៊ូ ជុំ​សេរី  ដែលជាអនុរដ្ឋាលេខានៃក្រសួងអប់រំ យុវជន និងកីទ្បា បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានមកចូលរួមក្នុងកម្មវិធី យុទ្ធនាការមួកសុវត្ថិភាពនៃសកម្មភាពសង្គមរបស់សាមសុង។​ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនសាមសុង ដែលតែងតែជួយដល់សហគមន៍ក្នុងប្រទេសកម្ពុជា ក៏ដូចជានាំយកការផ្លាស់ប្តូរវិជ្ជមានជូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។»

image

ក្នុងអំឡុងពេលរៀបចំយុទ្ធនាការនេះ ច្បាប់ចរាចរណ៍មូលដ្ឋានត្រូវបានបង្រៀនដោយគ្រូដែលមានបទពិសោធន៍ និងមានវិជ្ជាជីវៈខ្ពស់ពីមន្ទីអប់រំយុវជននិងកីឡា រាជធានីភ្នំពេញក្រោមប្រធានបទសុវត្ថិភាពនៃការប្រើប្រាស់មួកសុវត្ថិភាព។

image

 មិនតែប៉ុណ្នោះ មួកសុវត្ថិភាពចំនួន 1000 ត្រូវបានផ្តល់ទៅឱ្យសិស្សានុសិស្សដែលប្រើប្រាស់មធ្យោបាយដោយជិះម៉ូតូនិងកង់ ក្នុងគោលបំណងដើម្បីអោយពួកគេអាចពាក់វាដើម្បីការពារខ្លួនពី គ្រោះថ្នាក់ចរាចរណ៍ ឬរងរបួស។គោលបំណងសំខាន់ៗរបស់យុទ្ធនាការមួកសុវត្ថិភាពនៃសកម្មភាពសង្គមរបស់សាមសុង គឺដើម្បីអនុវត្តយុទ្ធនាការពាក់មួកសុវត្ថិភាពដើម្បីលើកកម្ពស់ការយល់ដឹងនៃគ្រោះថ្នាក់ចរាចរណ៍និងផលវិជ្ជមានចំពោះសេដ្ឋកិច្ចសង្គម បង្កើនការយល់ដឹង និងការការពារតាមរយៈការពាក់មួកសុវត្ថិភាពសម្រាប់អ្នកជិះម៉ូតូនិង កង់ និងការបញ្ជូនសារដ៏ល្អតៗគ្នាតាមរយៈសិស្សានុសិស្ស។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ news.samsung.com/global