ព័ត៌មាន

រូបភាពជាច្រើនរបស់ទូរស័ព្ទ Samsung Galaxy C7 Pro ត្រូវបានទម្លាយដោយ TENAA

កាលពីមុន យើងបានលឺព័ត៌មានមួយចំនួនរួចមកហើយអំពីទូរស័ព្ទ Samsung Galaxy C7 Pro ដែលត្រូវបានគេរាយការណ៍ថានឹងបង្ហាញខ្លួនរហូតទាល់តែខែមករា។ ពេលនេះ ទូរស័ព្ទ C7 Pro នេះបានបង្ហាញខ្លួននៅលើ TENAA ដែលមានម៉ូដែលលេខកូដ​ SM-C7010 ហើយរូបភាពរបស់វាក៏ត្រូវបានទម្លាយឱ្យមើលឃើញផងដែរ។

image

ទូរស័ព្ទ Galaxy C7 Pro មានរូបរាងថ្មីស្តើង មានការរចនាម៉ូដកាន់តែស្រស់ស្អាត និងថែមទាំងស្រោបដោយលោហធាតុថែមទៀតផង។ បន្ថែមពីនេះទៀតនោះវាមានប៊ូតុង Home នៅផ្នែកខាងមុខដដែល (ប៉ុន្តែវាប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃ) ហើយម៉េមូរីក្នុងម៉ាស៊ីនទំហំធំដល់ទៅ 64GB ។

ទូរស័ព្ទនេះប្រហែលជាមានអេក្រង់ទំហំ 5.7 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1080p Touchscreen កាមេរ៉ាមុខក្រោយទំហំ 16 មេហ្គាភិចសែល បន្ទះឈីបប្រភេទ Snapdragon 626 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0.1 ៕