ព័ត៌មាន

ក្រុមហ៊ុន Samsung ប្រហែលជានាំយកនូវមុខងារ Secure Folder សម្រាប់ដាក់ឱ្យទាញយកនៅលើ Galaxy S7

ក្រុមហ៊ុន Samsung តែងតែឈានមុខគេក្នុងការនាំយកនូវកម្មវិធី Software ថ្មីៗសម្រាប់បំពាក់នៅលើទូរស័ព្ទរបស់ខ្លួនជាពិសេសមុខងារថ្មីៗជាច្រើនបានដាក់នៅលើ Galaxy Note 7 ។ យ៉ាងណាមិញ មុខងារពិសេសនោះនៅមិនទាន់បានប្រើប្រាស់នៅឡើយទេបន្ទាប់ពី Note 7 បានប្រកាសប្រមូល និងផ្អាកការផលិតទាំងស្រុងនោះ។

image

ប្រព័ន្ធ Secure Folder ប្រហែលជាមុខងារថ្មីដ៏អស្ចារ្យផ្តល់នូវសុវត្ថិភាពអស្ចារ្យបំផុត ហើយក្រុមហ៊ុន Samsung ប្រហែលជាអាចដាក់ឱ្យដំណើរការមុខងារនេះនៅលើទូរស័ព្ទ Galaxy S7 ឬ S7 Edge របស់ខ្លួន។ ប្រព័ន្ធ Secure Folder នេះអាចធ្វើការផ្ទុកទិន្នន័យបានមួយផ្សេងទៀតនៅក្នុងទូរស័ព្ទរបស់លោកអ្នក។ លោកអ្នកអាចធ្វើការប្រើប្រាស់នូវ Folder នេះសម្រាប់ធ្វើការរក្សាទុកនូវទិន្នន័យរបស់អ្នកលាក់នៅក្នុង​ UI ដោយមិនមានអ្នកណាអាចចូលទៅប្រើប្រាស់បាននោះទេ លុះត្រាតែអ្នកប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃដើម្បីធ្វើការដោះសោរ។

ក្រៅពី Secure Folder នេះវាក៏មាននូវ Shortcut មួយចំនួនសម្រាប់ Camera App ដែលធ្វើការរក្សានូវរូបភាព និងវីដេអូដោយស្វ័យប្រវត្តិនៅក្នុង Secure Folder នេះដោយខ្លួនឯង។ វាពិតជាផ្តល់នូវសុវត្ថិភាពខ្ពស់បំផុត។ យើងសង្ឃឹមថា ក្រុមហ៊ុន Samsung ពិតជាដំណើរការមុខងារនេះនៅលើ Galaxy S7 ឬ S7 Edge នៅក្នុងពេលខាងមុខនេះ៕